ព័ត៌មានអន្ដរជាតិ
ត្រឹមរយៈពេល ២៤ ម៉ោង បារាំង កត់ត្រារន្ទះបាញ់ជាង ២៥,០០០ ដង
យោងតាមក្រុមអ្នកសង្កេតព្យុះ និងផ្គររន្ទះបារាំងបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ បារាំងជួបហេតុការណ៍រន្ទះបាញ់មិនធ្លាប់មាននៅក្នុងប្រទេសជាង ២៥,០០០ ដង ។

ជាមួយនឹងការវាយប្រហារច្រើនជាង ២៥,០០០ ដងក្នុងរយៈពេល ២៤ ម៉ោងនេះ បើគិតជាមធ្យមបារាំងជួបហេតុការណ៍រន្ទះបាញ់ចំនួន ១,០៤១ ដងកើតឡើងក្នុងពេល ១ ម៉ោង ។
ទន្ទឹមនោះ បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបារាំងបានឲ្យដឹងទៀតថា នាយកដ្ឋានសរុបចំនួន ៦៩ ត្រូវបានប្រកាសអាសន្នសម្រាប់ហានិភ័យនៃព្យុះផ្គររន្ទះនៅក្នុងប្រទេស ។

ដូចគ្នានេះ ព្យុះព្រិលដ៏ខ្លាំងក្លាក៏ត្រូវបានកត់ត្រាផងដែរនៅភាគខាងកើតប្រទេសបារាំង ចំពេលអាកាសធាតុមានព្យុះ ខណៈថ្មីៗនេះ អាជ្ញាធរឧតុនិយមបារាំងបានព្រមានពីព្យុះ និងភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ជាច្រើន ។
ដោយឡែក ទោះបីជាមានមានភ្លៀងធ្លាក់ក៏ដោយ ក៏ប្រទេសបារាំងស្ថិតក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុបដែលមានរយៈពេលស្ងួតជាងគេ ខណៈកាលពីថ្ងៃទី២១ ខែកុម្ភៈ បារាំងបានកត់ត្រាស្ថានភាពស្ងួតបំផុតរបស់ខ្លួនក្នុងរយៈពេល ៣១ ថ្ងៃដោយគ្មានសញ្ញានៃភ្លៀងធ្លាក់សោះ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


