ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមឆ្លើយតបផ្នែកយោធាទៅអង់គ្លេស ក្រោយសម្រេចចិត្តផ្តល់មីស៊ីល “ស្រមោលព្យុះ” ឲ្យអ៊ុយក្រែន
រុស្ស៊ីបានគំរាម ឆ្លើយតបផ្នែកយោធាទៅអង់គ្លេស បន្ទាប់ពីទីក្រុងឡុងដ៍ យល់ព្រមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ “ស្រមោលព្យុះ” ឲ្យអ៊ុយក្រែន ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា រុស្ស៊ីសូមប្រឆាំងដាច់ខាត។

មីស៊ីលប្រភេទនេះ ដែលមួយគ្រាប់មានតម្លៃជាង២.៧៥លានដុល្លារ នឹងអនុញ្ញាតឲ្យអ៊ុយក្រែនវាយលុកកងទ័ពរុស្ស៊ី និងមជ្ឈមណ្ឌលដឹកជញ្ជូននៅសមរភូមិជួរមុខ។
អស់រយៈពេលជាច្រើនខែមកហើយ អ៊ុយក្រែនបានស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែពីមុនចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ផ្តល់ឲ្យតែមីស៊ីលរយៈចម្ងាយខ្លីប៉ុណ្ណោះ។
ប៉ុន្តែកាលពីថ្ងៃព្រហស្បត្តិ៍ទី១១ខែឧសភា រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានបញ្ជាក់ច្បាស់ៗថា អង់គ្លេសនឹងបញ្ជូនមីស៊ីល “ស្រមោលព្យុះ” ទៅឲ្យអ៊ុយក្រែន ដែលនេះជាការសម្រេចចិត្តមួយ ជំរុញឲ្យមានការឆ្លើយតបយ៉ាងខឹងសម្បាពីវិមានក្រឹមឡាំង។

លោក Wallace បានប្រាប់សភាថា “ការបរិច្ចាគប្រព័ន្ធសព្វាវុធទាំងនេះ បានផ្តល់ឲ្យអ៊ុយក្រែននូវឱកាសដ៏ល្អបំផុតដើម្បីការពារខ្លួនប្រឆាំងនឹងភាពឃោរឃៅរបស់រុស្ស៊ី ជាពិសេសជាមួយនឹងការកំណត់គោលដៅដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។ អ៊ុយក្រែនមានសិទ្ធិអាចការពារខ្លួនបាន”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Wallace មិនបានបញ្ជាក់ទេថាតើ មីស៊ីលនេះប៉ុន្មានគ្រាប់ នឹងត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែន។
គួរបញ្ជាក់ថា ស្រមោលព្យុះ គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារប្រឆាំងនឹងគោលដៅពិបាកៗ ដូចជាលេណដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


