ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្លាប់ប្រជាជន ប៉ាឡេស្ទីន ៣០ នាក់ក្នុងអំពើហិង្សាផ្ទុះឡើងជាថ្មី
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៣០ នាក់ និងជាង ៩០ នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសលើតំបន់កាហ្សាស្រ្ទីប ចាប់តាំងពីថ្ងៃអង្គារមក ។
ទន្ទឹមនោះ ក្នុងចំណោមជនរងគ្រោះទាំង ៣០ នាក់នោះ រួមមានកុមារ ៦ នាក់ ស្ត្រី ៣ នាក់ និងព្រមទាំងមានប្រធាន និងអនុប្រធានកងកម្លាំងបាញ់រ៉ុកកែតឥស្លាមជីហាតប៉ាឡេស្ទីន (PIJ) ផងដែរ ។
ស្របពេលជាមួយគ្នានេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានកើតឡើង បន្ទាប់ពីបក្សពួកប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប បានបន្តបាញ់គ្រាប់រ៉ុកកែតជាការសងសឹក ពីតំបន់ឆ្នេរដែលឡោមព័ទ្ធចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សម្នាក់កាលពីថ្ងៃព្រហស្បតិ៍ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ ដែលចេញផ្សាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាសថា “យើងស្ថិតនៅក្នុងកម្រិតប្រុងជើងការខ្ពស់ ទាំងការវាយលុក និងការការពារ ហើយអ្នកណាដែលមកធ្វើបាបយើង នោះឈាមរបស់គេនឹងត្រូវស្រក់ចុះដល់ដី” ។
គួរបញ្ជាកថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលពីសំណាក់ប្រទេសអេហ្ស៊ីបក៏ដោយ ប៉ុន្តែភាគីទាំងពីរហាក់ដូចជាមិនបានត្រៀមខ្លួនរួចរាល់ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុត ដែលផ្ទុះមានឡើងចាប់តាំងពីខែសីហាឆ្នាំមុនមកនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ តុលាការកំពូល ប៉ាគីស្ថាន សម្រេចថា ការចាប់ខ្លួនលោក Imran Khan គឺខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


