ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់មូលហេតុថ្មីនាំឲ្យផ្ទុះប្រតិបត្តិការសឹកនៅ អ៊ុយក្រែន
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានឲ្យដឹងថា ដោយសារតែសត្រូវរបស់រុស្ស៊ីនាំពិភពលោកទៅរកសង្គ្រាមលោកលើកទី៣ និងមហន្តរាយសកល ទើបលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បើកប្រតិបត្តិការសឹកលើអ៊ុយក្រែន ។

លោក Medvedev បាននិយាយនៅក្នុងវេទិកាច្បាប់អន្តរជាតិក្នុងទីក្រុង St. Petersburg កាលពីពេលថ្មីៗនេះថា “ដោយសារតែហេតុផលទាំងនេះហើយ ទើបយើងបានសម្រេចចិត្តអនុវត្តប្រតិបត្តិការសឹកមួយនេះ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសន្តិសុខជូនទៅដល់មនុស្សរាប់លាននាក់របស់យើង” ។
មន្ត្រីរូបនេះបញ្ជាក់ថា “សង្រ្គាមកូនកាត់ពេញលេញមួយកំពុងធ្វើឡើងប្រឆាំងនឹងប្រទេសរបស់យើង ។ អាមេរិក និងអឺរ៉ុប បានផ្ដល់អាវុធដ៍សាហាវគ្រប់ប្រភេទដល់សត្រូវរបស់យើង ពួកគេលើកទឹកចិត្តឲ្យមានភេរវករនៅក្នុងតំបន់ព្រំដែនរបស់រុស្ស៊ី ពួកគេធ្វើសកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាធ្វើឃាតអ្នកនយោបាយរបស់យើងជាដើម” ។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានឲ្យដឹងទៀតថា “តាមគំនិតរបស់លោក សត្រូវរបស់រុស្ស៊ី បានដឹកនាំពិភពលោកទៅកាន់សង្គ្រាមលោកលើកទី៣ ប្រកបដោយប្រសិទ្ធភាព ហើយប្រែវាទៅជាមហន្តរាយសកល ដែលមិនអាចមានអ្នកឈ្នះ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយ” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ បន្ទាប់ពីលោក ពូទីន ប្រកាសបើកប្រតិបត្តិការសឹកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អាល្លឺម៉ង់ ផ្តល់កញ្ចប់ជំនួយយោធា ធំបំផុតមិនធ្លាប់មាន ឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


