ព័ត៌មានអន្ដរជាតិ
បុរស អាមេរិក ម្នាក់បំបែកឯតទគ្គកម្មរស់នៅក្នុងទឹកយូរបំផុត (មានវីដេអូ)
សាស្ត្រាចារ្យអាមេរិកនៅសកលវិទ្យាល័យ South Florida លោក Joseph Dituri ដែលត្រូវបានគេស្គាល់ថាជា Deep Sea និងជាសមាជិកនៃគម្រោងស្រាវជ្រាវ Neptune 100 បានបំបែកឯតទគ្គកម្មពិភពលោក ដោយរស់នៅក្រោមទឹករហូតដល់ ៧៤ ថ្ងៃ ។

លោក Joseph Dituri ជាមនុស្សម្នាក់គត់ដែលបានបំបែកកំណត់ត្រានេះ ខណៈនៅក្នុងឆ្នាំ ២០១៤ អ្នកវិទ្យាសាស្រ្ត ២ រូបក៏ធ្លាប់ធ្វើបានម្តងផងដែរ ប៉ុន្តែត្រឹមរយៈពេល ៧៣ថ្ងៃ ២ម៉ោង និង៣៤ នាទីប៉ុណ្ណោះ ។
លោកបានចាប់ផ្តើមរស់នៅក្រោមទឹក ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ក្បែរឆ្នេរសមុទ្ររដ្ឋផ្លរីដាក្នុងជម្រៅទឹកជាង ៩ ម៉ែត្រ ហើយក្នុងនោះលោកក៏បានធ្វើការពិសោធន៍ប្រចាំថ្ងៃផងដែរ ជាពិសេសលោកបានប្រមូលភាពខុសគ្នានៃទិន្នន័យវេជ្ជសាស្រ្ត, ការប្រែប្រួលទម្ងន់, ទម្រង់សាច់ដុំ, សម្ពាធឈាម, ចក្ខុវិស័យ, ការស្តាប់ និងការកត់ត្រាផ្សេងៗទាំងអស់នៅក្នុងកំណត់ហេតុប្រចាំថ្ងៃ ។

លើសពីនេះ ដោយសារតែការរស់នៅក្រោមទឹករបស់លោកមានអ៊ីនធឺណិតផងនោះ លោកសាស្រ្តាចារ្យរូបនេះក៏ឆ្លៀតបានបង្រៀនវគ្គសិក្សាផ្ទាល់ខ្លួនក្នុងសាកលវិទ្យាល័យ South Florida និងផ្តល់ការបង្រៀនជាសាធារណៈអំពីគម្រោងបច្ចុប្បន្នផងដែរ ។
តាមរយៈការពិសោធន៍រស់នៅក្រោមទឹកបែបនេះ អ្នកវិទ្យាសាស្ត្រ Dituri កត់សម្គាល់ឃើញថា កោសិកាបានកើនឡើងទ្វេដងក្នុងរយៈពេល ៥ ថ្ងៃក្រោមសម្ពាធខ្ពស់ និងជឿជាក់ថា វាក៏អាចការពារជំងឺដែលទាក់ទងនឹងភាពចាស់ផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ Montana ក្លាយជារដ្ឋដំបូងគេរបស់ អាមេរិក ហាមឃាត់ពលរដ្ឋមិនឲ្យលេង TikTok
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


