បច្ចេកវិទ្យា
Montana ក្លាយជារដ្ឋដំបូងគេរបស់អាមេរិក ហាមឃាត់ពលរដ្ឋមិនឲ្យលេង TikTok
Montana នឹងក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់ពលរដ្ឋ មិនឲ្យលេងកម្មវិធីវីដេអូ TikTok របស់ចិន។

អភិបាលរដ្ឋលោក Greg Gianforte បានចុះហត្ថលេខាលើបម្រាមនេះឲ្យទៅជាច្បាប់ នៅថ្ងៃព្រហស្បតិ៍ទី១៨ខែឧសភា ហើយវានឹងចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២៤។
ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីចែករំលែកវីដេអូនេះនិយាយថា ការហាមឃាត់នេះ គឺរំលោភលើសិទ្ធិវិសោធនកម្មទីមួយនៃពលរដ្ឋ Montana។

TikTok បានស្ថិតនៅក្រោមការត្រួតពិនិត្យពីអាជ្ញាធរជុំវិញពិភពលោក ពាក់ព័ន្ធក្តីព្រួយបារម្ភថា ទិន្នន័យរបស់អ្នកប្រើ អាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលចិន។
លោក Gianforte មកពីគណបក្សសាធារណរដ្ឋ បានប្រាប់សមាជិកសភាថា “ការហាមឃាត់កាន់តែទូលំទូលាយ នឹងជួយឲ្យយើងការពារពលរដ្ឋ Montana ពីការឃ្លាំមើលរបស់គណបក្សកុម្មុយនិស្តចិន កាន់តែរឹងមាំជាងមុន”។
យ៉ាងណា TikTok ត្រូវបានគេរំពឹងថា នឹងជំទាស់ចំពោះច្បាប់នេះ នៅក្នុងតុលាការ។
គួរបញ្ជាក់ថា យោងតាមច្បាប់នេះ វានឹងក្លាយជារឿងខុសច្បាប់ចំពោះ App Store ដែលដាក់កម្មវិធី TikTok ឲ្យ Download ប៉ុន្តែវាមិនហាមឃាត់ពីការប្រើប្រាស់នោះទេ ចំពោះអ្នកណាដែលមានកម្មវិធី TikTok រួចហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ថៃ សហការជាមួយ TikTok ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទាក់ទងការបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


