Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ប្រាប់ថា រុស្ស៊ី នៅតែជាប្រទេសកំពូលក្នុងឧស្សាហកម្មអាវុធ​ពិភពលោក

បានផុស

នៅ

លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីពេលថ្មីៗនេះថា រុស្ស៊ីនៅតែស្ថិតក្នុងចំណោមកំពូលប្រទេសក្នុងទីផ្សារអាវុធពិភពលោក បើទោះបីជាពួកលោកខាងលិចដាក់ទណ្ឌកម្មក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថាមួយលោក ពូទីន និយាយថា ក្រុមហ៊ុនផលិត និងនាំចេញអាវុធរបស់រុស្ស៊ី នៅតែអាចគ្រប់គ្រង ក៏ដូចជាអនុវត្តភារកិច្ចរបស់ពួកគេបានជាធម្មតា ហើយបើទោះបីជាមានសម្ពាធទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកដាក់លើរុស្ស៊ីក៏ដោយ ក៏វាមិនមែនជាបញ្ហា​រាំងស្ទះឡើយ ។

បើតាមសម្តីមេដឹកនាំរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ី​រក្សា​បាន​នូវ​ភាព​ជឿជាក់​ ការ​រក្សា​ឋានៈ​របស់​ខ្លួន​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ទីផ្សារ​សព្វាវុធ និង​សម្ភារៈ​យោធា​ពិភពលោក ។ ទោះបីជាសម្ពាធទណ្ឌកម្ម និងការប្រកួតប្រជែងដោយអយុត្តិធម៌ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួនក៏ដោយ រុស្ស៊ីកំពុងដោះស្រាយយ៉ាងសកម្មនូវភារកិច្ចដែលបានកំណត់ ការនាំចេញផលិតផលយោធារុស្ស៊ីក្នុងបរិមាណដ៏ច្រើន ជាពិសេសផ្តោតសំខាន់ដោយមិនចេះនឿយហតចំពោះទំនើបកម្មនៃកន្លែងផលិត ក៏ដូចជាបង្កើនសក្តានុពលស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម ។

បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ក៏បានរួមចំណែកដល់ការពង្រឹងឥទ្ធិពលយោធារបស់រុស្ស៊ី បង្កើតបរិយាកាសមិត្តភាព និងទំនុកចិត្តក្នុងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ពួកគេ រួមទាំងកំណើនសេដ្ឋកិច្ច និងការបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

ចុចអាន៖ រុស្ស៊ី កត់ឈ្មោះរដ្ឋអាជ្ញាតុលាការ ICC ចូលក្នុងបញ្ជីតាមចាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម