ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទួលបានភ្លើងខៀវពីការផ្គត់ផ្គង់យន្តហោះចម្បាំង F-16
លោក Yuriy Sak ទីប្រឹក្សាក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ហូឡង់អាចនឹងក្លាយជាប្រទេសដំបូងគេដែលផ្តល់យន្តហោះចម្បាំង F-16 ទៅកាន់រដ្ឋាភិបាលទីក្រុងកៀវ ។

លោក Sak បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែនអាចទទួលបានយន្តហោះច្បាំង F-16 ដំបូង ពីម្ចាស់ជំនួយបរទេសនៅចុងខែកញ្ញា ឬដើមខែតុលា ហើយរំពឹងថានឹងទទួលបានយន្តហោះចម្បាំងនេះ រហូតដល់ ៥០ គ្រឿងពីសម្ព័ន្ធមិត្តរបស់ខ្លួន ។
ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Wopke Hoekstra បាននិយាយកាលពីចន្ទថា បណ្តាប្រទេសនានាមិនគួរធ្វើការសម្រេចចិត្តជាលក្ខណៈបុគ្គលអំពីការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 នោះទេ ហើយបញ្ហានេះត្រូវតែត្រូវបានចរចានៅក្នុងក្រុមចម្រុះធំជាងនេះ ។

សម្ព័ន្ធមិត្តណាតូនាពេលថ្មីៗនេះបានសន្យាផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន ជាការបន្ថែមចុងក្រោយបំផុតក្នុងបញ្ជីអាវុធដ៍សាហាវដែលលោកខាងលិចបានផ្តល់ដល់អ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលទីក្រុងកៀវត្រៀមលក្ខណៈសម្រាប់ការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ។
គួរបញ្ជាក់ថា ការអះអាងរបស់ទីប្រឹក្សាក្រសួងការពារជាតិអ៊ុយក្រែនរូបនេះអំពីការត្រៀមទទួលបានយន្តហោះ F-16 ក៏អាចជាសញ្ញាវិជ្ជមានមួយផងដែរ បន្ទាប់ពីអ្នកនាំពាក្យទីបញ្ជាការកងទ័ពអាកាសអ៊ុយក្រែនលោក Yury Ignat ធ្លាប់បានលើកឡើងថា ជម្លោះកំពុងបន្តជាមួយរុស្ស៊ីនឹងមានផ្លាស់ប្ដូរ ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវទទួលបានយន្តហោះចម្បាំងមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ថា ខ្លួននឹងឈ្នះសង្គ្រាម បើបានយន្តហោះចម្បាំង F-16
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


