ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ខ្លួននឹងឈ្នះសង្គ្រាម បើបានយន្តហោះចម្បាំង F-16
យន្តហោះចម្បាំង F-16 នឹងផ្លាស់ប្តូរជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។ នេះបើតាមការបញ្ជាក់ ពីអ្នកនាំពាក្យទីបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Yury Ignat នៅក្នុងសុន្ទរកថាទៅកាន់ទូរទស្សន៍ Espreso អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ។

លោក Ignat និយាយថា “នៅពេលយើងមាន F-16 យើងនឹងឈ្នះសង្រ្គាមនេះ។ ទីក្រុងកៀវ បានប្រាប់អ្នកគាំទ្រលោកខាងលិច ម្តងហើយម្តងទៀតថា ប្រព័ន្ធការពារដែនអាកាសដែលខ្លួនទទួលបានរួចហើយនោះ គឺមិនគ្រប់គ្រាន់ដើម្បីការពារទឹកដីអ៊ុយក្រែនទាំងអស់ ប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នោះទេ”។
អ្នកនាំពាក្យរូបនេះនិយាយថា “ទឹកដីរបស់ប្រទេស និងប្រវែងព្រំដែនគឺធំ ហើយសមរភូមិជួរមុខមានប្រវែងជាង ២៥០០ គីឡូម៉ែត្រ”។
លោក Ignat បន្តថា វាមិនអាចទៅរួចទេក្នុងការគ្របដណ្តប់លើទឹកដីដ៏ធំបែបនេះ ជាមួយនឹងប្រព័ន្ធការពារអាកាស។ លោកក៏និយាយដែរថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក នឹងក្លាយជាផ្នែកមួយនៃការការពារដែនអាកាស ហើយនឹងត្រូវបានប្រើនៅក្នុងតំបន់ដែលមិនមានប្រព័ន្ធមូលដ្ឋាន។

អ្នកនាំពាក្យខាងលើក៏ទទួលស្គាល់ដែរថា យន្តហោះផលិតដោយសូវៀត ដែលអ៊ុយក្រែនបានប្រើប្រាស់រហូតមកដល់ពេលនេះ គឺមិនអាចទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាពនោះទេ។
ការអះអាងរបស់លោក កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួននឹងគាំទ្រកម្មវិធីរួមគ្នាមួយ ដើម្បីបណ្តុះបណ្តាលភីឡុតអ៊ុយក្រែនលើយន្តហោះទំនើបៗដូចជា F-16 ជាដើម ហើយនឹងអនុញ្ញាតឲ្យសម្ព័ន្ធមិត្ត ផ្គត់ផ្គង់យន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ទីក្រុងកៀវ។
កាលពីថ្ងៃសៅរ៍ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី ចូ បៃដិន បានជូនដំណឹងដល់សមភាគី G7 របស់លោកថា ទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យសម្ព័ន្ធមិត្តលោកខាងលិច ផ្គត់ផ្គង់យន្តហោះទំនើបៗដល់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មកស្គាល់ យន្តហោះចម្បាំង F-16 ដ៏មានឥទ្ធិពលរបស់ អាមេរិក ដែល អ៊ុយក្រែន កំពុងទទូចចង់បាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


