Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី មានព័ស្តុតាងច្បាស់ៗ បង្ហាញថា អាមេរិក ចូលរួមកាន់តែខ្លាំង ក្នុងជម្លោះអ៊ុយក្រែន

បានផុស

នៅ

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែឧសភាថា ការដែលយុទ្ធជនអ៊ុយក្រែន ប្រើប្រាស់គ្រឿងសឹកផលិតដោយសហរដ្ឋអាមេរិក ដើម្បីបើកការវាយឆ្មក់នៅតំបន់ព្រំដែនរុស្ស៊ីក្នុងសប្តាហ៍នេះ គឺជាព័ស្តុតាងច្បាស់ៗ បង្ហាញពីការចូលរួមកាន់តែខ្លាំងរបស់លោកខាងលិចនៅក្នុងជម្លោះអ៊ុយក្រែន។

យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានកម្ចាត់ក្រុមសកម្មប្រយុទ្ធ ដែលវាយប្រហារតំបន់ព្រំដែនរុស្ស៊ី Belgorod ដោយបានសម្លាប់អ្នកជាតិនិយមអ៊ុយក្រែនជាង ៧០ នាក់ និងបណ្តេញអ្នកនៅសេសសល់ ឲ្យរត់ចូលទៅអ៊ុយក្រែនវិញ។

ខ្សែវីដេអូរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលបង្ហាញពីយានត្រូវបានបំផ្លាញមួយចំនួនគឺ លាតត្រដាងឲ្យឃើញពីគ្រឿងសឹកផលិតដោយអាមេរិក ដូចជារថយន្តយោធា Humvee ជាដើម។

នៅពេលសួរអំពីការប្រើប្រាស់គ្រឿងសឹកផលិតដោយលោកខាងលិច អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “វាមិនមែនជារឿងសម្ងាត់សម្រាប់ពួកយើងទេ ដែលថា ឧបករណ៍កាន់តែច្រើនកំពុងត្រូវបានបញ្ជូនទៅឲ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន”។

លោកបន្តថា “វាមិនមែនជារឿងសម្ងាត់ឡើយ ដែលឧបករណ៍ទាំងនេះ កំពុងត្រូវបានប្រើប្រាស់ប្រឆាំងនឹងយោធារបស់យើង ហើយវាមិនមែនជាអាថ៌កំបាំងទេ សម្រាប់ពួកយើង ដែលថា ការចូលរួមដោយផ្ទាល់ និងដោយប្រយោលរបស់ប្រទេសលោកខាងលិចនៅក្នុងជម្លោះនេះ កំពុងកើនឡើងជារៀងរាល់ថ្ងៃ”។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់យោធាដ៏ធំបំផុតរបស់អ៊ុយក្រែន បានច្រានចោលរបាយការណ៍ដែលថា គ្រឿងសឹកដែលផលិតដោយអាមេរិក ត្រូវបានប្រើប្រាស់នៅក្នុងការវាយឆ្មក់នោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រមុខចារកម្មរុស្ស៊ី ប្រាប់ឲ្យ អាមេរិក និងអង់គ្លេស ចុះនរក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម