ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ អ៊ុយក្រែន ប្រើដ្រូន៨គ្រឿង ដើម្បីវាយប្រហារទីក្រុង មូស្គូ
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អ៊ុយក្រែន បានវាយប្រហារទីក្រុងមូស្គូ ដោយយន្តហោះគ្មានមនុស្សបើកចំនួន៨គ្រឿង ប៉ុន្តែដ្រូនទាំងអស់នោះត្រូវបានបាញ់ទម្លាក់ ឬស្ទាក់ចាប់ដោយប្រើប្រាស់ការពារដែនអាកាស។

ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅព្រឹកនេះ របបទីក្រុងកៀវ បានបើកការវាយប្រហារភេរវកម្មដោយប្រើយន្តហោះគ្មានមនុស្សបើក លើគោលដៅនានាក្នុងទីក្រុងមូស្គូ”។
ទន្ទឹមនោះ អភិបាលក្រុងលោក Sergei Sobyanin និយាយថា ការវាយប្រហារដ៏កម្រលើរដ្ឋធានីរុស្ស៊ីនេះ បានបង្កការខូចខាតតិចតួចដល់អគារ និងមិនមានអ្នកស្លាប់ ឬរបួសឡើយ។

លោកក៏បានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋ ចេញពីប្លុកផ្ទះល្វែងចំនួនពីរដែលត្រូវបានកំណត់គោលដៅផងដែរ។
ដោយដកស្រង់ទិន្នន័យពីសេវាវេជ្ជសាស្ត្រក្រុង លោកអភិបាលបានគូសបញ្ជាក់ថា សម្រាប់អ្នកដែលរស់នៅក្នុងអគាររងការវាយប្រហារដោយយន្តហោះដ្រូន គឺគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ លោកបន្ថែមថា មនុស្សពីរនាក់បានស្នើសុំជំនួយនៅកន្លែងកើតហេតុ ប៉ុន្តែគ្មានអ្នកណាម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឡើយ។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ ដែលស្ថិតនៅចម្ងាយជាង ១០០០ គីឡូម៉ែត្រពីប្រទេសអ៊ុយក្រែន គឺកម្រត្រូវបានកំណត់គោលដៅ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកណាស់ ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


