ព័ត៌មានអន្ដរជាតិ
ការផ្ទុះទំនប់អ៊ុយក្រែន គឺជាគ្រោះមហន្តរាយបរិស្ថានអាក្រក់បំផុតរបស់អឺរ៉ុប ចាប់តាំងពីហេតុការណ៍ Chernobyl
ទំហំនៃការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការផ្ទុះនៅទំនប់ Kakhovka ត្រូវបានលាតត្រដាងថា ជាគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតរបស់អឺរ៉ុប ចាប់តាំងពីហេតុការណ៍ Chernobyl។

ទីក្រុងកៀវ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនាថា មនុស្សជិត ២ ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះពីទឹកជំនន់ ខណៈ ៤ ម៉ឺននាក់ផ្សេងទៀត ប្រឈមនឹងការជម្លៀស ។
ក្រុមអ្នកជួយសង្គ្រោះ បានប្រើទូកដើម្បីចម្លងមនុស្សដែលភាគច្រើនជាកុមារ និងចាស់ជរា ព្រមទាំងសត្វចិញ្ចឹម តាមផ្លូវដែលលិចទឹក។

ទន្ទឹមនេះ ក្រសួងកសិកម្ម និងស្បៀងអាហាររបស់អ៊ុយក្រែន បានព្រមានថា វាលស្រែនៅភាគខាងត្បូងប្រទេស អាចនឹងប្រែក្លាយទៅជាវាលរហោឋាននៅដើមឆ្នាំក្រោយ ដោយសារតែគ្មានប្រភពទឹក។
លើសពីនេះ ប្រជាជនអ៊ុយក្រែនរាប់សែននាក់ ដែលរស់នៅជិតទន្លេ Dnipro ឥឡូវត្រូវប្រឈមមុខនឹងការគំរាមកំហែងនៃសារធាតុគីមីដ៏គ្រោះថ្នាក់និងជំងឺតម្កាត់ បន្ទាប់ពីការបំផ្ទុះដែលទម្លាយទំនប់វារីអគ្គិសនីសម័យសូវៀតកាលពីដើមសប្តាហ៍។

នៅលើ Twitter អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrij Melnyk បានប្រៀបធៀបទឹកជំនន់នេះ ទៅនឹងការផ្ទុះឆ្នាំ១៩៨៦ នៅឯរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលបានបញ្ជូនពពកវិទ្យុសកម្មទៅទូទាំងទ្វីបអឺរ៉ុប។
លោកសរសេរថា “វាគ្រោះមហន្តរាយបរិស្ថានដ៏អាក្រក់បំផុតនៅអឺរ៉ុប ចាប់តាំងពីគ្រោះមហន្តរាយផ្ទុះនៅរោងចក្រនុយក្លេអ៊ែរ Chernobyl ។ លើកនេះ ទីក្រុងមូស្គូមានចេតនាប្រើអាវុធប្រល័យលោក ប្រឆាំងនឹងអ៊ុយក្រែន។ តើមានអ្នកណាទៀត ចង់ចរចាជាមួយពូទីន?”។

លើសពីនេះ រដ្ឋមន្ត្រីកសិកម្មអ៊ុយក្រែននិយាយថា ៩៥ ភាគរយនៃប្រព័ន្ធធារាសាស្រ្តកសិកម្មនៅ Kherson, ៧៤ ភាគរយនៅ Zaporizhzhia និង ៣០ ភាគរយនៅ Dnipropetrovsk នឹងលែងមានប្រភពទឹក ។
តំបន់ទាំងនេះ បានជួយធ្វើឲ្យអ៊ុយក្រែន ក្លាយជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតរបស់ពិភពលោក។ ការកើនឡើងតម្លៃគ្រាប់ធញ្ញជាតិអន្តរជាតិ ដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់ នឹងប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេស ជាពិសេសនៅអាហ្វ្រិក៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Daily Mail
ចុចអាន៖ តួកគី ស្នើបង្កើតគណៈកម្មការអន្តរជាតិ ស៊ើបអង្កេត ករណីបំផ្លាញទំនប់វារីអគ្គិសនី អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


