ព័ត៌មានអន្ដរជាតិ
លោក ពូទីន បង្ហាញលក្ខខណ្ឌ បញ្ចប់ជម្លោះនៅ អ៊ុយក្រែន
ក្នុងអំឡុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងជាមួយអ្នកកាសែត និងអ្នកសរសេរប្លុករុស្ស៊ីដែលនិយាយអំពីជម្លោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ថា ប្រទេសលោកខាងលិច ចាំបាច់ត្រូវបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនជាមុនសិន ប្រសិនបើពួកគេចង់ដោះស្រាយជម្លោះដែលកំពុងបន្តមែននោះ។

លោក ពូទីន យល់ថា “គន្លឹះក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន គឺស្ថិតនៅខាងពួកគេ។ ប្រសិនបើពួកគេពិតជាចង់ឲ្យជម្លោះថ្ងៃនេះបញ្ចប់តាមរយៈការចរចាមែន ពួកគេគ្រាន់តែធ្វើការសម្រេចចិត្តមួយប៉ុណ្ណោះ នោះគឺត្រូវបញ្ឈប់ការផ្គត់ផ្គង់សព្វាអាវុធ”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះ បានកត់សម្គាល់ថា ប្រទេសលោកខាងលិចកំពុងមានមោទកភាព ក្នុងការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន និងបំពានគោលការណ៍អន្តរជាតិ។
ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន បានប៉ាន់ស្មានថា ប្រហែល ២៥ ភាគរយទៅ ៣០ ភាគរយនៃសព្វាវុធដែលបរទេសបញ្ជូនឲ្យអ៊ុយក្រែន គឺត្រូវបានរុស្ស៊ីកម្ទេច។
លើសពីនេះ យោងតាមលោកប្រធានាធិបតី, ប្រទេសអ៊ុយក្រែន បានបាត់បង់រថក្រោះចំនួន ១៦០ គ្រឿង និងរថពាសដែក ៣៦០ គ្រឿង ក្នុងអំឡុងពេលនៃការវាយលុក ហើយនេះគ្រាន់តែជាអ្វីដែលទីក្រុងមូស្គូមើលឃើញប៉ុណ្ណោះ តែការពិតអាចមានច្រើនជាងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក ពូទីន អះអាងថា កងទ័ពអ៊ុយក្រែន ស្លាប់និងរបួសច្រើនជាងរុស្ស៊ី ១០ដង ក្នុងប្រតិបត្តិការវាយបក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


