ព័ត៌មានអន្ដរជាតិ
លោក ពូទីន អះអាងថា កងទ័ពអ៊ុយក្រែន ស្លាប់និងរបួសច្រើនជាងរុស្ស៊ី ១០ដង ក្នុងប្រតិបត្តិការវាយបក
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងកាលពីថ្ងៃអង្គារទី១៣ខែមិថុនាថា កងទ័ពស្លាប់ និងរបួសនៅខាងអ៊ុយក្រែន ក្នុងការវាយលុកតបត គឺខ្ពស់ជាងទីក្រុងមូស្គូ១០ដងឯណោះ។

ការវាយតម្លៃរបស់លោក កើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីរុស្ស៊ីអះអាងថា ខ្លួនបានរឹបអូសយករថពាសដែកលោកខាងលិច ពីកងកម្លាំងទីក្រុងកៀវ នៅលើសមរភូមិ។
ក្នុងអំឡុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងជាមួយអ្នកកាសែត និងអ្នកសរសេរប្លុករុស្ស៊ីដែលនិយាយអំពីជម្លោះ លោក ពូទីន និយាយថា “ការបាត់បង់នៅខាងអ៊ុយក្រែន កំពុងខិតជិតដល់កម្រិតមួយ ដែលគេអាចណ៌នាថាជាមហន្តរាយហើយ ព្រោះតែយើងមានការខាតបង់តិចជាងនោះ១០ដង”។
ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន ក៏បានទទួលស្គាល់ដែរថា ស្តុកគ្រឿងសឹកយោធាមួយចំនួនកំពុងធ្លាក់ចុះ ដោយសារតែវាយប្រហារយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។

ប៉ុន្តែទីក្រុងកៀវ បានវាយបកទៅវិញភ្លាមៗ ដោយអះអាងថា ប្រតិបត្តិការរបស់អ៊ុយក្រែន ដែលគាំទ្រដោយអាវុធនិងការហ្វឹកហ្វឺនពីលោកខាងលិច កំពុងដំណើរការយ៉ាងរលូន។
ប្រមុខកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Valery Zaluzhny បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ទាំងផ្នែកការពារ និងការវាយលុក កំពុងបន្តនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសរបស់យើង”។
គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទីក្រុងកៀវបានអះអាងថា ដណ្តើមយកភូមិជាបន្តបន្ទាប់នៅក្នុងតំបន់ Donetsk ភាគខាងកើត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គីម ជុងអ៊ុន ប្តេជ្ញា ពួតដៃជាមួយ ពូទីន ដើម្បីសម្រេចគោលដៅធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


