ព័ត៌មានអន្ដរជាតិ
តើពេលនេះ មេទ័ពអ៊ុយក្រែន នៅឯណា?
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងកៀវ គឺឧត្តមសេនីយ៍ Valery Zaluzhny អាចនៅក្រៅប្រទេសអ៊ុយក្រែន។

នៅថ្ងៃអាទិត្យទី១៨ខែមិថុនា ទូរទស្សន៍ Rossiya 1 បានចេញផ្សាយឃ្លីបរបស់លោកពូទីន និយាយអំពីជោគវាសនារបស់ឧត្តមសេនីយ៍កំពូលអ៊ុយក្រែន ក្នុងអំឡុងពេលជួបជាមួយអ្នកឆ្លើយឆ្លងព័ត៌មានយោធារុស្ស៊ី និងអ្នកសរសេរប្លុកនៅវិមានក្រឹមឡាំងកាលពីសប្តាហ៍មុន។
ប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំដឹងថាលោក Zalushny នៅឯណា។ ខ្ញុំគិតថាគាត់នៅបរទេស”។
គួរបញ្ជាក់ថា កន្លែងលាក់ខ្លួនរបស់លោក Zaluzhny បានក្លាយជាព័ត៌មានដែលគេចង់ដឹងបំផុត បន្ទាប់ពីគាត់ ខកខានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ របស់អង្គការណាតូកាលពីថ្ងៃទី១០ខែឧសភា។

យោងតាមការឲ្យដឹងពីលោក Rob Bauer ប្រធានគណៈកម្មាធិការយោធារបស់ប្លុកអាមេរិក, ទីក្រុងកៀវ បានប្រាប់ទីក្រុងព្រុចសែលថា អគ្គមេបញ្ជាការអ៊ុយក្រែន មិនអាចចូលរួមដោយផ្ទាល់ឬតាមរយៈ video-link បានទេ ដោយសារតែស្ថានភាពប្រតិបត្តិការដ៏ស្មុគស្មាញ នៅក្នុងជម្លោះជាមួយរុស្ស៊ី។
ដោយឡែក កាលពីខែមុន ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា លោក Zaluzhny ត្រូវរបួសធ្ងន់ ក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ជិតទីក្រុង Kherson កាលពីដើមខែឧសភា។ ប្រភពដដែលអះអាងថា វេជ្ជបណ្ឌិតគិតថា បុរសវ័យ៤៩ឆ្នាំរូបនេះនៅមានជីវិត ប៉ុន្តែគាត់នឹងមិនអាចបំពេញតួនាទីជាមេបញ្ជាការបានទៀតទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិអ៊ុយក្រែន បានបដិសេធរបាយការណ៍នេះថាជាព័ត៌មានមិនពិតរបស់រុស្ស៊ី ហើយគូសបញ្ជាក់ថា លោក Zaluzhny នៅតែបំពេញការងាររបស់គាត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


