ព័ត៌មានអន្ដរជាតិ
មនុស្ស៥នាក់ក្នុងយានជ្រមុជទឹក Titan នៅសល់ខ្យល់ដកដង្ហើមត្រឹម ៤០ម៉ោងទៀតប៉ុណ្ណោះ
មនុស្ស៥នាក់នៅក្នុងយានជ្រមុជទឹក ដែលបាត់ខ្លួនជិតខ្មោចកប៉ាល់ Titanic នៅសល់ខ្យល់ដកដង្ហើមបានត្រឹម៤០ម៉ោងទៀតប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីឆ្មាំសមុទ្រអាមេរិក។

ក្នុងការផ្តល់ព័ត៌មានចុងក្រោយនៅម៉ោង៦ល្ងាចថ្ងៃអង្គារទី២០ខែមិថុនា កាពីទែន Jamie Frederick បាននិយាយថា ការស្វែងរកយានជ្រមុជទឹកឈ្មោះ Titan នៅក្នុងមហាសមុទ្រអាត្លង់ទិក មិនទាន់ទទួលបានផ្លែផ្កាអ្វីឡើយ គិតត្រឹមពេលនេះ។
ក្នុងប្រតិបត្តិកានោះ នាវាស្វែងរកជាច្រើន បូករួមទាំងយានក្រោមទឹកដែលដំណើរការពីចម្ងាយ (ROV) ផងដែរ ត្រូវបានដាក់ពង្រាយនៅកន្លែង និងមានបំពាក់កាមេរានៅលើនោះទៀតផង។

លោក Frederick បានប្រាប់អ្នកយកព័ត៌មានថា ក្រុមការងារមួយ ត្រូវបានបង្កើតឡើង ដែលមានការចូលរួមពីអ្នកជំនាញមកពីឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក កងទ័ពជើងទឹកសហរដ្ឋអាមេរិក កងកម្លាំងប្រដាប់អាវុធកាណាដា និងឆ្មាំរបស់ក្រុមហ៊ុន Ocean Gate Expeditions ដែលជាម្ចាស់របស់យានជ្រមុជទឹក Titan ផ្ទាល់។ លោកបន្តថា ចាប់តាំងពីថ្ងៃអាទិត្យមក កិច្ចខិតខំប្រឹងប្រែងស្វែងរករួមគ្នា បានគ្របដណ្តប់លើផ្ទៃសមុទ្រទំហំ ១៩,៦៨៣ គីឡូម៉ែត្រការ៉េ។
លោក Frederick បន្ថែមថា ការរួមបញ្ចូលគ្នានៃកិច្ចខិតខំប្រឹងប្រែងស្វែងរកទាំងនៅផ្ទៃខាងលើ និងផ្ទៃខាងក្រោម បានធ្វើឲ្យវាក្លាយប្រតិបត្តិការដ៏ស្មុគស្មាញ។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន, យានជ្រមុជទឹក Titan ត្រូវបានមួលភ្ជាប់ជាមួយនឹងប៊ូឡុងពីខាងក្រៅ ដែលនេះមានន័យថា អ្នកជិះក្នុងនោះមិនអាចចេញក្រៅបានឡើយ លុះត្រាតែអ្នកនៅខាងក្រៅមួលប៊ូឡុងនោះចេញ។
គួរបញ្ជាក់ជាថ្មី យានជ្រមុជទឹក Titan បានបាត់ខ្លួនប្រហែល ១ ម៉ោង និង ៤៥នាទី ពេលវាចេញដំណើរ ទៅមើលខ្មោចកប៉ាល់ Titanic កាលពីថ្ងៃអាទិត្យទី១៨ខែមិថុនា។ មនុស្ស៥នាក់ដែលជិះក្នុងនោះមានដូចជាមហាសេដ្ឋីជនជាតិប៉ាគីស្ថានឈ្មោះ Shahzada Dawood និងកូនប្រុសវ័យជំទង់របស់គាត់ឈ្មោះ Sulaiman Dawood, មហាសេដ្ឋីជនជាតិអង់គ្លេសឈ្មោះ Hamish Harding, អ្នករុករកបារាំងដែលល្បីជាសកលឈ្មោះ Paul-Henri Nargeolet និងនាយកប្រតិបត្តិក្រុមហ៊ុន OceanGate តែម្តង ឈ្មោះ Stockton Rush៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ នាវាមុជទឹក នាំអ្នកទេសចរទៅមើលខ្មោចកប៉ាល់ Titanic កំពុងបាត់ខ្លួន ខណៈអុកស៊ីសែន នៅសល់ត្រឹម៦០ម៉ោង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


