ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្ដូរឈ្មោះថ្ងៃទី៣ ខែកញ្ញា ទៅជា ទិវាជ័យជម្នះលើ “យោធានិយមជប៉ុន” និងការបញ្ចប់សង្គ្រាមលោកលើកទីពីរ
សមាជិកសភារុស្ស៊ីបានអនុម័តសេចក្តីព្រាងច្បាប់មួយដើម្បីផ្លាស់ប្ដូរឈ្មោះថ្ងៃទី៣ ខែកញ្ញា ទៅជាទិវានៃជ័យជម្នះលើ “យោធានិយមជប៉ុន” និងការបញ្ចប់សង្គ្រាមលោកលើកទីពីរ ។

សភាជាន់ទាបរបស់រុស្ស៊ី ឬហៅថា សភា Duma កាលពីថ្ងៃអង្គារ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីត្រូវបានដាក់ស្នើទៅកាន់សភាកាលពីខែមិថុនាឆ្នាំមុន ខណៈខួបនេះក៏ត្រូវបានហៅផងដែរថាជា ថ្ងៃបញ្ចប់សង្គ្រាមលោកលើកទីពីរ ។
អ្នកតាក់តែងច្បាប់នេះបានពន្យល់ថា ប្រទេសជប៉ុនបានដាក់ចេញ “យុទ្ធនាការមិនមែនសម្ព័ន្ធមិត្ត” មិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី ក្នុងការសម្របសម្រួលជាមួយលោកខាងលិច ។ ពួកគេបានលើកឡើងពីការដាក់ទណ្ឌកម្មរបស់ជប៉ុនប្រឆាំងនឹងរុស្ស៊ី រួមទាំងការប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល ជាពិសេសគឺការបង្កកទ្រព្យសម្បតិ្តពីសំណាក់ប្រទេសជប៉ុនទៅលើធនាគារកណ្ដាលរុស្ស៊ី ។

អ្នកតាក់តែងច្បាប់លើកឡើងទៀតថា ការប្តូរឈ្មោះថ្ងៃនេះគឺជាការឆ្លើយតបមួយចំពោះទង្វើមិនមែនសម្ព័ន្ធមិត្តរបស់ជប៉ុន ហើយសេចក្តីព្រាងច្បាប់នេះ រំពឹងថានឹងត្រូវបង្កើតជាច្បាប់ផ្លូវការ បន្ទាប់ពីវាត្រូវបានអនុម័តដោយសភាជាន់ខ្ពស់ និងចុះហត្ថលេខាដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ពូទីន បានកំណត់ដាក់ជប៉ុនជាប្រទេស “មិនមែនសម្ព័ន្ធមិត្ត” រួមជាមួយនឹងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដែលបានបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជាការឆ្លើយតបទៅនឹងសង្គ្រាមលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


