ព័ត៌មានអន្ដរជាតិ
លោក បៃដិន ព្រមានថា រុស្ស៊ី អាចបាញ់នុយក្លេអ៊ែរ មែន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អះអាងថា មានការគំរាមកំហែងពិតប្រាកដមែន ដែលថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ បន្ទាប់ពីវិមានក្រឹមឡាំងប្រកាសថា ខ្លួនបានដាក់អាវុធមួយចំនួននៅលើទឹកដីនៃសម្ព័ន្ធមិត្តជិតបំផុតរបស់ខ្លួន។

ថ្លែងទៅកាន់ក្រុមអ្នកផ្តល់ជំនួយក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចន្ទទី១៩ខែមិថុនា លោក បៃដិន លើកឡើងថា ការចល័តនុយក្លេអ៊ែររបស់រុស្ស៊ីនៅបេឡារុស អាចជាសញ្ញាមួយដែលថា ខ្លួនកំពុងរៀបចំប្រើប្រាស់នុយក្លេអ៊ែរ ថ្វីបើថ្មីៗនេះសេតវិមាន បានបដិសេធអំពីលទ្ធភាពបែបនេះក៏ដោយ។
លោកនិយាយថា “នៅពេលខ្ញុំនិយាយចេញពីទីនេះប្រហែល២ឆ្នាំមុនថា ខ្ញុំព្រួយបារម្ភអំពីទន្លេ Colorado រីងស្ងួត មនុស្សគ្រប់គ្នាមើលមកខ្ញុំថា ដូចជាមនុស្សឆ្កួត។ ពួកគេមើលមកខ្ញុំនៅពេលខ្ញុំនិយាយថា ខ្ញុំបារម្ភអំពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។ នេះជាការពិត”។

ការថ្លែងនេះកើតឡើង បន្ទាប់ពីលោក ចូ បៃដិន ថ្កោលទោសការដាក់ពង្រាយរបស់រុស្ស៊ីថា ជាទង្វើគ្មានទំនួលខុសត្រូវទាំងស្រុង។
គួរបញ្ជាក់ជាថ្មី ទីក្រុងមូស្គូនិងទីក្រុងមីនស្កិ៍ បានសម្រេចកិច្ចព្រមព្រៀង ស្តីពីការដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីបេឡារុសកាលពីខែមុន។
យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu, ក្បាលគ្រាប់បរមាណូ នឹងត្រូវបានបំពាក់នៅលើមីស៊ីល Iskander-M និងយន្តហោះចម្បាំង ដែលត្រូវបានកែប្រែជាពិសេសសម្រាប់គោលបំណងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លក្ខខណ្ឌតែមួយគត់ ដែលរុស្ស៊ី នឹងដកអាវុធនុយក្លេអ៊ែរ ចេញពីបេឡារុស
-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


