Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះដឹកអ្នកដំណើរវៀតណាម ២គ្រឿង មុតដែកគោល បែកកង់

បានផុស

នៅ

អ្នកបច្ចេកទេសនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ និងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៃទីក្រុងហូជីមិញ បានរកឃើញដែកគោលមុតកង់យន្តហោះពីរគ្រឿង។

(រូបថត៖ Tuoi Tre)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើគ្មានគ្រោះថ្នាក់ដល់សុវត្ថិភាពនៃការហោះហើរក៏ដោយ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ត្រូវបង្ខំចិត្តស្វែងរកកង់មកជំនួស ដើម្បីឲ្យយន្តហោះបន្តប្រតិបត្តិការ។

យន្តហោះ Airbus 321 ដឹកអ្នកដំណើរមកពីខេត្ត Khanh Hoa ភាគខាងត្បូង បានបែកកង់ខាងក្រោយ ដោយគេជឿថា បណ្តាលមកពីដែកគោល បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅម៉ោង១១:៣២នាទីព្រឹកថ្ងៃចន្ទទី៣ខែកក្កដា។

ក្រោយបែកកង់ គណៈគ្រប់គ្រងអាកាសយានដ្ឋាន បានពិនិត្យមើលផ្លូវរត់ ប៉ុន្តែរកមិនឃើញដែកគោលទេ។

ចំណែកនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយវិញ អ្នកបច្ចេកទេសបានរកឃើញដែកគោលប្រវែង១សង់ទីម៉ែត្រ នៅជាប់សម្បកកង់ខាងក្រោយរបស់យន្តហោះ Airbus ដែលចាកចេញពីកោះ Phu Quoc នៃខេត្ត Kien Giang ហើយចុះចតនៅអាកាសយានដ្ឋាននាម៉ោង ៨ និង៣២ នាទីយប់ថ្ងៃទី ៣០ ខែមិថុនា។

មជ្ឈមណ្ឌលប្រតិបត្តិការហោះហើររបស់អាកាសយានដ្ឋាន បានធ្វើការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យផ្លូវរត់ ប៉ុន្តែក៏មិនឃើញមានកម្ទេចកម្ទីអ្វីដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ យន្តហោះមួយគ្រឿងដឹកអ្នកដំណើរពេញ ត្រូវរន្ទះបាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម