ព័ត៌មានអន្ដរជាតិ
និយ័តករហិរញ្ញវត្ថុ ចិន ពិន័យក្រុមហ៊ុនរបស់ Jack Ma ជិត ១ ពាន់លានដុល្លារ
និយ័តករហិរញ្ញវត្ថុប្រទេសចិនបានពិន័យក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុបង្កើតឡើងដោយមហាសេដ្ឋី Jack Ma ក្នុងទំហំទឹកប្រាក់ប្រហែល ៩៩៤ លានដុល្លារ ពីបទបំពានច្បាប់ទាក់ទងនឹងការការពារអ្នកប្រើប្រាស់ និងអភិបាលកិច្ចសាជីវកម្ម ។

គណៈកម្មាធិការនិយតកម្មមូលបត្រ រួមជាមួយធនាគារប្រជាជនចិន និងរដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ក្រុមហ៊ុន Ant Group ក៏បានបំពានច្បាប់មួយចំនួនទៀតផងដែរ ទាក់ទងនឹងសកម្មភាពអាជីវកម្មក្នុងវិស័យធនាគារ និងធានារ៉ាប់រង ការទូទាត់ ការប្រឆាំងការលាងលុយកខ្វក់ និងការលក់មូលនិធិជាដើម ។
ចំពោះការពិន័យនេះដែរ ក្រុមហ៊ុន Ant Group ក៏បានទទួលស្គាល់កំហុសផងដែរ និងថែមទាំងសន្យាគោរពតាមលក្ខខណ្ឌនៃការពិន័យរបស់និយ័តករ ។
Ant Group គឺជាសាខារបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba របស់មហាសេដ្ឋី Jack Ma ខណៈវិនិយោគិនគិតថា ការផាកពិន័យនេះ គឺធ្វើឡើងក្រោមបទប្បញ្ញត្តិដូចគ្នាទៅនឹងច្បាប់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុន Ant Group ត្រូវបានបង្ខំឲ្យផ្អាកការលក់ហ៊ុនដំបូងដល់សាធារណជន (IPO) របស់ខ្លួនប៉ុន្មានថ្ងៃ មុនពេលចាប់ផ្តើមដំណើរការ ។

ដោយឡែកនៅខែមេសា ឆ្នាំ ២០២១ ក្រុមហ៊ុន Alibaba របស់លោក Jack Ma ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២.៥ ពាន់លានដុល្លារផងដែរ ដែលជាកំណត់ត្រាខ្ពស់មួយសម្រាប់ប្រទេសចិន ។
គួរបញ្ជាក់ថា ក្រៅពី Ant Group, និយ័តករហិរញ្ញវត្ថុចិន ក៏បានប្រកាសពីការផាកពិន័យប្រាក់ជិត ៤១៥ លានដុល្លារទៀតផងដែរ សម្រាប់វេទិកាទូទាត់តាមអ៊ីនធឺណិត Tenpay ដែលជាក្រុមហ៊ុន Tencent (TCEHY) ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


