ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថ្កោលទោស អាមេរិក ដែលផ្ដល់គ្រាប់បែកប្រល័យលោកដល់ អ៊ុយក្រែន
ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែន ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA ថា “ក្នុងនាមរដ្ឋាភិបាលកូរ៉េខាងជើង ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់អាមេរិកក្នុងការផ្ដល់អាវុធប្រល័យលោកទៅឲ្យអ៊ុយក្រែន ថាជា អំពើឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់ ដែលអាចនឹងនាំមកនូវមហន្តរាយថ្មីពិភពលោក ហើយថែមទាំងទាមទារឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដកការសម្រេចចិត្តនេះជាបន្ទាន់ផងដែរ” ។
លោកស្រី Choe បាននិយាយទៀតថា “សហរដ្ឋអាមេរិកបានបង្កើតជម្រើសដ៏គ្រោះថ្នាក់បំផុតមួយទៀត ហើយបញ្ហានេះបញ្ជាក់ឲ្យឃើញថា គោលនយោបាយជាតិរបស់ពួកគេ គឺជាអ្នកបំផ្លាញសន្តិភាពទាក់ទងនឹងការឈ្លានពាន និងការសម្លាប់រង្គាល” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយសារតែទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវកំពុងអស់គ្រាប់ធម្មតាប្រើប្រាស់ហើយ ដូច្នេះមានតែគ្រាប់បែកប្រភេទនេះប៉ុណ្ណោះដែលជាជម្រើសដ៏ល្អ ម្យ៉ាងទៀតព្រោះតែសង្គ្រាមនៅអ៊ុយក្រែន គឺជាសង្គ្រាមដែលទាក់ទងនឹងគ្រាប់បែកផង ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការ នឹងផ្ដល់គ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ ទៅឲ្យអ៊ុយក្រែន ខណៈក្នុងសេចក្តីប្រកាសនោះ មិនបានបញ្ជាក់ពីចំនួនគ្រាប់ពិតប្រាកដដែលត្រូវផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


