ព័ត៌មានអន្ដរជាតិ
រលកកម្តៅ កំពុងវាយលុកពាសពេញ ភាគខាងត្បូងទ្វីបអ៊ឺរ៉ុប

រលកកម្តៅ កំពុងវាយលុកពាសពេញទ្វីបអឺរ៉ុបភាគខាងត្បូង និងទ្វីបអាហ្រ្វិកភាគពាយព្យ ខណៈក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ សីតុណ្ហភាពនឹងឡើងដល់កម្រិតបំបែកកំណត់ត្រា។
សីតុណ្ហភាព ត្រូវបានគេរំពឹងថានឹងកើនលើស៤០អង្សាសេ នៅតំបន់ខ្លះនៃប្រទេសអេស្ប៉ាញ បារាំង ក្រិក ក្រូអាត និងតួកគី។
នៅអ៊ីតាលី សីតុណ្ហភាពអាចឡើងដល់៤៨.៨អង្សាសេ ហើយអាជ្ញាធរ បានចេញការព្រមានពណ៌ក្រហមសម្រាប់ទីក្រុងចំនួន១០ រួមទាំង Florence និង Rome ផងដែរ ខណៈអ្នកទេសចរជាច្រើននៅក្នុងប្រទេសនេះ បានដួលសន្លប់ដោយសារតែកម្តៅក្តៅខ្លាំង។
រលកកម្តៅនេះ ត្រូវបានសមាគមឧតុនិយមអ៊ីតាលី ដាក់ឈ្មោះឲ្យថា Cerberus ដែលជាសត្វចម្លែកក្បាលបី យាមទ្វារនរកនៅក្នុងរឿងព្រេងអ៊ីតាលី។
ស្របពេលជាមួយគ្នានោះ ការិយាល័យឧតុនិយមអង់គ្លេស និយាយថា សីតុណ្ហភាពនឹងឡើងដល់ចំណុចកំពូលនៅថ្ងៃសុក្រ ហើយ BBC Weather ព្រមានថា ផ្នែកដ៏ធំនៃតំបន់អឺរ៉ុបខាងត្បូង អាចជួបប្រទះសីតុណ្ហភាព ខ្ពស់ជាង៤០អង្សាសេ។
គួរបញ្ជាក់ថា សីតុណ្ហភាពក្តៅបំផុតក្នុងប្រវត្តិសាស្រ្តអឺរ៉ុបគឺ ៤៨.៨អង្សាសេ ត្រូវបានកត់ត្រានៅជិតទីក្រុង Syracuse លើកោះ Sicily នៃអ៊ីតាលីក្នុងខែសីហាឆ្នាំ២០២១ ខណៈកាលពីឆ្នាំមុនមនុស្សជាង ៦ ម៉ឺននាក់បានស្លាប់នៅអឺរ៉ុប ដោយសារកម្តៅ ហើយការភ័យខ្លាចគឺថា រលកកម្ដៅអាចបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់ទៀត ក្នុងរដូវក្ដៅនេះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ WHO ព្រមានថា ប៉ុន្មានខែខាងមុខ ទឹកជំនន់ ព្យុះសង្ឃរា រលកកម្តៅកាន់តែសាហាវ នឹងវាយប្រហារពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


