ព័ត៌មានអន្ដរជាតិ
ទើបគំរាមអាមេរិក ពេលនេះកូរ៉េខាងជើង បាញ់មីស៊ីលច្រើនគ្រាប់ ដើម្បីបង្ហាញកម្លាំង
យោងតាមអគ្គសេនាធិការចម្រុះទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃសៅរ៍ទី២២ខែកក្កដាថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចូលសមុទ្រលឿង ដែលនេះជាការបង្ហាញកម្លាំងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការចូលចតរបស់នាវាមុជទឹកមីស៊ីលអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍នៅព្រឹកព្រលឹមថ្ងៃសៅរ៍ថា ការបាញ់បង្ហោះ ត្រូវបានគេដឹងនៅម៉ោងប្រហែល៤ព្រឹក។
ការបាញ់នេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើងគំរាមឆ្លើយតបដោយប្រើនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកមីស៊ីល នៅក្នុងប្រទេសកូរ៉េខាងត្បូង។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun-nam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងអរិភាព បានបង្កការគំរាមកំហែងនុយក្លេអ៊ែរដោយផ្ទាល់ និងច្បាស់ៗបំផុតចំពោះកូរ៉េខាងជើង ដោយការនាំយកនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្នាក់ Ohio ទៅកាន់មូលដ្ឋានប្រតិបត្តិការកំពង់ផែ ប៊ូសាន ដែលនោះជាការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើឧបទ្វីបកូរ៉េជាលើកដំបូង ក្នុងរយៈពេល៤០ឆ្នាំ”។
ទីក្រុងព្យុងយ៉ាងអះអាងថា ថ្វីបើមានការព្រមានម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល នៅតែបើកកិច្ចប្រជុំនៃ “ក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ” កាលពីថ្ងៃទី១៨ខែកក្កដា ដើម្បីពិភាក្សាអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង ដដែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


