ព័ត៌មានអន្ដរជាតិ
ព្យុះកំណាច Doksuri សម្លាប់មនុស្សនៅ ហ្វីលីពីន មុនពេលបោះពួយទៅកោះតៃវ៉ាន់ និងប្រទេសចិន
មនុស្សម្នាក់បានស្លាប់នៅក្នុងខេត្ត Rizal នៃប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Doksuri បោកបក់ផ្នែកភាគខាងជើងនៃប្រទេសប្រជុំកោះមួយនេះ ដោយបំប៉ើងដំបូលផ្ទះ កាត់ផ្ដាច់ចរន្តអគ្គិសនី ជន់លិចភូមិ និងជម្លៀសមនុស្សរាប់ម៉ឺននាក់។

ព្យុះដ៏មានឥទ្ធិពលមួយនេះ បាននាំមកជាមួយនូវខ្យល់បក់ក្នុងល្បឿន១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាវាយប្រទេសហ្វីលីពីននៅថ្ងៃពុធទី២៦ខែកក្កដា ហើយត្រូវបានគេរំពឹងថានឹងរក្សាកម្លាំង ពេលវាបន្តដំណើរ ឆ្ពោះទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិននៅចុងសប្តាហ៍នេះ។
នៅខេត្ត Cagayan ភាគខាងជើង មនុស្សជាង ១២០០០នាក់ ត្រូវបានជម្លៀសចេញពីភូមិ និងសាលារៀននៅតាមឆ្នេរសមុទ្រ ហើយកន្លែងធ្វើការនានា ត្រូវបានបិទ ដើម្បីជាការប្រុងប្រយ័ត្នជាមុន។
ទន្ទឹមនេះ ឆ្មាំឆ្នេរសមុទ្រនិយាយថា អ្នកដំណើរជាង ៤០០០នាក់ ត្រូវជាប់គាំងនៅតាមកំពង់ផែក្នុងប្រទេស បន្ទាប់ពីការធ្វើដំណើរតាមសមុទ្រ ត្រូវបានផ្អាក។

ដោយឡែក បើយោងតាមរដ្ឋបាលឧតុនិយមកចិន ព្យុះ Doksuri ត្រូវបានគេរំពឹងថានឹង ចូលដល់ភាគឦសាននៃសមុទ្រចិនខាងត្បូង ចាប់ពីយប់ថ្ងៃពុធរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍។
រួចវានឹងបោកបក់កាត់ភាគខាងត្បូងកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេព្យាករថា នឹងបង្កឲ្យមានបំណាក់ដីនៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Fujian និងខេត្ត Guangdong របស់ប្រទេសចិន នៅព្រឹកថ្ងៃសុក្រ។
កាសែត Guangzhou Daily បានរាយការណ៍ថា វាអាចជាព្យុះទីហ្វុងខ្លាំងបំផុតដែលបោកបក់ ឬបង្កផលប៉ះពាល់ធ្ងន់ធ្ងរនៅខេត្ត Guangdong ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ហ្វីលីពីន បញ្ជា ឲ្យ ជម្លៀស មនុស្សជាបន្ទាន់ មុន ព្យុះ កំណាច Doksuri វាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


