ព័ត៌មានអន្ដរជាតិ
បំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងពិធីជួបជុំនយោបាយនៅ ប៉ាគីស្ថាន សម្លាប់មនុស្ស៤៤នាក់ និងរបួសជាង ១០០នាក់
ការបំផ្ទុះដ៏ខ្លាំងមួយនៅឯសន្និបាតរបស់គណបក្ស JUI-F និកាយស៊ុននីក្នុងទីក្រុង Khar នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យទី៣០ខែកក្កដា បានសម្លាប់មនុស្សជាង៤០នាក់ និងបណ្តាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។
លោក Riaz Anwar រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃខេត្ត Khyber Pakhtunkhwa បានប្រាប់ AFP ថា មនុស្សចំនួន៤៤នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និងជាង១០០នាក់រងរបួស។
ស្របពេលជាមួយគ្នានោះ លោក Firoz Shah រដ្ឋមន្ត្រីក្រសួងព័ត៌មានបណ្តោះអាសន្នប្រចាំខេត្ត បានឲ្យដឹងថា ការជួបជុំនយោបាយនោះ មានមនុស្សប្រហែល៥០០នាក់ ហើយពេលនេះ កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន ក៏ត្រូវបានបញ្ជូនទៅកាន់តំបន់នោះផងដែរ។
យោងតាមមន្ត្រីសង្គ្រោះបន្ទាន់, មេដឹកនាំគណបក្ស JUI-F ក្នុងស្រុកម្នាក់ បានស្លាប់ក្នុងការបំផ្ទុះនេះ។ ដោយជាគណបក្សអភិរក្សសាសនា, JUI-F គឺជាផ្នែកមួយនៃសម្ព័ន្ធរដ្ឋាភិបាលបច្ចុប្បន្ន នៅក្នុងប្រទេសប៉ាគីស្ថាន។
ស្របពេលជាមួយគ្នានោះ លោក Anwar ក៏បាននិយាយផងដែរថា ឧបទ្ទវហេតុនេះគឺជាការវាយប្រហារអត្តឃាត ដោយអ្នកបំផ្ទុះគ្រាប់បែក បានបំផ្ទុះខ្លួនឯង នៅជិតឆាក។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ។
ឧប្បត្តិហេតុនេះ កើតឡើងមុនការបោះឆ្នោតសភាប៉ាគីស្ថានដែលគ្រោងធ្វើនៅខែតុលា ឬវិច្ឆិកា។ សភារបស់ប្រទេស នឹងរំលាយនៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយគណបក្សនយោបាយនានា កំពុងរៀបចំសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មនុស្សស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅ ប៉ាគីស្ថាន កើនដល់៨៧នាក់ ខណៈជាង១០០នាក់ រងរបួស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


