ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ស្នើសុំជំនួយ ១០ពាន់លានដុល្លារពីអាមេរិក ដោះស្រាយវិបត្តិសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន លោក Muhammad Aurangzeb បានស្នើសុំរដ្ឋាភិបាលសហរដ្ឋអាមេរិកជាផ្លូវការ ក្នុងការផ្តល់កញ្ចប់ថវិកាគាំទ្រសេដ្ឋកិច្ចចំនួន ១០ពាន់លានដុល្លារ ក្នុងកំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចរបស់លោក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu សំណើនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក លោក Scott Bessent ដើម្បីទាញយកមូលនិធិគាំទ្រស្ថិរភាពរូបិយប័ណ្ណអន្តរជាតិមកជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ប៉ាគីស្ថាន។
ថ្វីដ្បិតភាគីអគ្គរដ្ឋទូតប៉ាគីស្ថាន និងក្រសួងរតនាគារអាមេរិក មិនទាន់បានទម្លាយព័ត៌មានលម្អិតផ្លូវការយ៉ាងណាក៏ដោយ ក៏ប្រភពការទូតបានឱ្យដឹងថា មានសញ្ញាវិជ្ជមានខ្ពស់ ដែលអាមេរិកអាចនឹងអនុម័តសំណើកម្ចីមួយនេះ។ ប្រសិនបើត្រូវបានអនុម័ត យន្តការហិរញ្ញវត្ថុនេះ នឹងជួយបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប៉ាគីស្ថាន កាត់បន្ថយសម្ពាធបំណុល និងជួយឱ្យប្រទេសនេះអាចចូលទៅកាន់ទីផ្សារទុនអន្តរជាតិឡើងវិញបានកាន់តែល្អប្រសើរ។
ព័ត៌មានកម្ចីនេះ កើតឡើងចំពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបន្តទំនាក់ទំនងជិតស្និទ្ធជាមួយប៉ាគីស្ថាន ហើយធ្លាប់បានសន្យាច្រើនលើកច្រើនសារ ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់ប៉ាគីស្ថានឱ្យមានស្ថិរភាពឡើងវិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


