ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ពន្យល់មូលហេតុដើរចេញពីក្រុមចម្រុះដឹកនាំដោយលោក Pita
គណបក្សភឿថៃកាលពីថ្ងៃពុធបានប្រកាសដើរចេញពីគណបក្សចលនាឆ្ពោះទៅមុខ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ហើយថែមទាំងបានតែងតាំងលោក Srettha Thavisin សម្រាប់ឈរឈ្មោះជ្រើសរើសជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតជុំបន្ទាប់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហានេះ ។

ពាក់ព័ន្ធនឹងទៅនឹងបញ្ហានេះដែរ មេដឹកនាំគណបក្សភឿថៃលោក Chonlanan Srikaew ក៏បានពន្យល់ប្រាប់អ្នកសារព័ត៌មានផងដែរ អំពីការសម្រេចចិត្តដើរចេញពីគណបក្សចលនាឆ្ពោះទៅមុខ ដែលជាបក្សឈ្នះឆ្នោតរបស់មេដឹកនាំលោក Pita Limjaroenrat ក្រោយលុបចោលកិច្ចប្រជុំចំនួន ២ លើកកន្លងមកនេះ ដោយបង្ហាញពីកង្វះខាតការចុះសម្រុងគ្នារវាងភាគីនៅក្នុងសម្ព័ន្ធភាព ។
លោក Chonlanan បានពន្យល់ថា “មូលហេតុសំខាន់តែមួយគត់នោះ គឺដោយសារតែគណបក្សរបស់លោក Pita ស្វែងរកការកែប្រែមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ ដែលជាមុខព្រួញដ៏សំខាន់ដែលសមាជិកព្រឹទ្ធសភា និងគណបក្សដទៃទៀតមិនព្រមបោះឆ្នោតឲ្យលោកធ្វើជានាយករដ្ឋមន្ត្រី ដូច្នេះហើយទើបបក្សភឿថៃសម្រេចមិនបន្តចូលរួមជាមួយក្រុមចម្រុះមួយនេះតទៅទៀត” ។

ទន្ទឹមនោះ ទោះបីជាបក្សភឿថៃសម្រេចដើរចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខក៏ដោយ ក៏បក្សមួយនេះនឹងរក្សាគោលនយោបាយដែលភាគីទាំងពីរធ្លាប់បានពិភាក្សាគ្នា ដូចជា ការតាក់តែងធម្មនុញ្ញថ្មី ការលើកកម្ពស់អាពាហ៍ពិពាហ៍ស្មើភាព កំណែទម្រង់យោធា ជាពិសេសក្នុងឧស្សាហកម្មគ្រឿងស្រវឹងជាដើម ។
គួរបញ្ជាក់ថា គណបក្សភឿថៃដែលជាបក្សឈ្នះឆ្នោតលំដាប់ទី ២ បានឈានមុខគេក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ ក្រោយបក្សចលនាឆ្ពោះទៅមុខបានបាត់បង់ឱកាសមាស បន្ទាប់ពីមេដឹកនាំគណបក្ស និងបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់គឺលោក Pita មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាសម្រាប់កៅអីនាយករដ្ឋមន្ត្រីឡើយ ដោយសារតែគោលបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនេះឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ បើជាប់ជានាយករដ្ឋមន្ត្រី បក្សភឿថៃ នឹងលើកយកបញ្ហាចម្បងចំនួន ២ មកដោះស្រាយមុនគេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


