ព័ត៌មានអន្ដរជាតិ
បើជាប់ជានាយករដ្ឋមន្ត្រី បក្សភឿថៃ នឹងលើកយកបញ្ហាចម្បងចំនួន ២ មកដោះស្រាយមុនគេ
បេក្ខជនឈានមុខគេមកពីគណបក្សភឿថៃ លោក ស្រេតថា ថាវីស៊ីន បានដាក់ចេញនូវបញ្ហាអាទិភាពចំនួន ២ ដែលនឹងត្រូវលើកយកមកធ្វើការដោះស្រាយមុនគេ ប្រសិនបើលោកត្រូវបានតែងតាំងជាបេក្ខជនឈរឈ្មោះនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតជុំបន្ទាប់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហានេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស្រេតថា បានលើកឡើងថា “បញ្ហាអាទិភាពចម្បងទាំងពីរដែលគណបក្សភឿថៃ នឹងត្រូវយកមកដោះស្រាយនោះ គឺទាក់ទងនឹង សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន” ។
សេដ្ឋីអចលនទ្រព្យវ័យ ៦០ ឆ្នាំរូបនេះបានបញ្ជាក់ទៀតថា “គណបក្សនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យសេដ្ឋកិច្ចថៃប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត ជាពិសេសនឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានអាហារូបត្ថម្ភគ្រប់គ្រាន់ ប្រសិនបើលោកត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី” ។

ចំពោះគោលនយោបាយជំរុញសេដ្ឋកិច្ចនេះ បក្សភឿថៃបានដាក់ចេញ និងសន្យារួចមកហើយ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ហើយគោលការណ៍នោះគឺ គម្រោងផ្ដល់កញ្ចប់លុយឌីជីថលទៅឲ្យប្រជាពលរដ្ឋថៃគ្រប់រូបដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ដោយក្នុងម្នាក់ទទួលបានជិត ៣០០ ដុល្លារ ខណៈរដ្ឋាភិបាលនឹងត្រូវចំណាយរហូតដល់ ១៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ ។
ទន្ទឹមនោះ គណបក្សភឿថៃនៅតែរក្សាគោលជំហររបស់ខ្លួន មិនធ្វើវិសោធនកម្មមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រឡើយ ដោយលោក ស្រេតថា អះអាងថា ប្រសិនបើយើងចង់ឲ្យប្រទេសឆ្ពោះទៅមុខ និងបង្កើតរដ្ឋាភិបាលថ្មីបាន គួរតែទុកច្បាប់នេះនៅមួយឡែកសិន ។
គួរបញ្ជាក់ថា គណបក្សភឿថៃនាពេលថ្មីៗនេះបានឈានមុខគេក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ ក្រោយបក្សចលនាឆ្ពោះទៅមុខបានបាត់បង់ឱកាសមាស បន្ទាប់ពីមេដឹកនាំគណបក្ស និងបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់គឺលោក ភីថា លីមចារើនរ៉ាត់ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាសម្រាប់កៅអីនាយករដ្ឋមន្ត្រីឡើយ ដោយសារតែគោលបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនេះឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ អ្នកនយោបាយ ថៃ ៣ រូបវិភាគពីការវិលត្រឡប់ចូលស្រុករបស់លោក ថាក់ស៊ីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


