ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង លុបចោលជើងហោះហើរ និងជម្លៀសមនុស្សជាង ១ម៉ឺននាក់ ដោយសារព្យុះ Khanun
ជើងហោះហើរ និងរថភ្លើងល្បឿនលឿនរាប់រយជើង ត្រូវបានលុបចោល ហើយអាជីវកម្មនានាត្រូវបិទក្នុងទីក្រុងកំពង់ផែ ប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីព្យុះត្រូពិក Khanun វាយប្រហារនៅថ្ងៃព្រហស្បតិ៍ទី១០ខែសីហា ដោយនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង។

ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានឲ្យដឹងថា ព្យុះនេះដែលវាយលុកប្រទេសជប៉ុន មុនពេលធ្វើដំណើរឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ គឺបានបោកបក់នៅម៉ោងប្រហែល ៩:២០នាទីព្រឹក ហើយគ្រោងនឹងបោះពួយទៅភាគខាងជើង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស។
មនុស្សជាង ១០០០០នាក់ក៏ត្រូវបានជម្លៀសផងដែរ ខណៈលោកនាយករដ្ឋមន្ត្រី Han Duck-soo ជំរុញឲ្យរដ្ឋាភិបាលក្នុងតំបន់ ពិនិត្យមើលថាតើតំបន់ណាដែលជម្លៀសមនុស្សរួច និងតំបន់ណាមិនទាន់ជម្លៀស ដើម្បីធានាសុវត្ថិភាព។

ការព្រមានអំពីព្យុះ ក៏ត្រូវបានចេញទូទាំងប្រទេសផងដែរ ដោយភ្លៀងធ្លាក់ក្នុងកម្រិតរហូតដល់ ៥០០មិល្លីម៉ែត្រ ត្រូវបានព្យាករនៅតំបន់ឆ្នេរភាគឦសាន និងពី១០០ទៅ២០០មិល្លីម៉ែត្រនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរហូតដល់ព្រឹកថ្ងៃសុក្រ។
លើសពីនេះ ព្យុះបានជំរុញឲ្យមានការជម្លៀសក្រុមកាយរឹទ្ធិរាប់ម៉ឺននាក់ចេញពីជំរំ Jamboree នៅភាគខាងត្បូងប្រទេស កាលពីដើមសប្តាហ៍នេះទៀតផង។

យោងតាមក្រសួងមហាផ្ទៃ, រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឲ្យសាធារណជន ចៀសវាងការចេញទៅខាងក្រៅបើមិនចាំបាច់ ចាំដល់ព្យុះឆ្លងកាត់ផុតសិន។
គួរបញ្ជាក់ជាថ្មី មនុស្សជាង៤០នាក់ បានបាត់បង់ជីវិតដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅប្រទេសកូរ៉េខាងត្បូង អំឡុងពេលភ្លៀងមូសុងក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះ Khanun សម្លាប់មនុស្សនៅជប៉ុន រួចបន្តទៅវាយប្រហារ កោះតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


