Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បញ្ជាប្រជាជន ត្រូវការពារគ្រប់ផ្ទាំងរូបភាពមេដឹកនាំត្រកូល គីម ពីព្យុះ Khanun ឲ្យបាន

បានផុស

នៅ

ប្រជាជនកូរ៉េខាងជើង ត្រូវតែការពាររាល់ផ្ទាំងរូបភាពរបស់មេដឹកនាំពួកគេឲ្យខាងតែបាន ខណៈព្យុះត្រូពិក កំពុងវាយប្រហារឧបទ្វីបកូរ៉េ។ នេះបើតាមការចុះផ្សាយរបស់កាសែតផ្លូវការ Rodong Sinmun។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះត្រូពិក Khanun ដែលវាយលុកប្រទេសជប៉ុន មុនពេលបោះពួយឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ បានចូលដល់ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា បន្ទាប់ពីបង្កភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសកូរ៉េខាងត្បូង។

ជាការពិត គ្រោះមហន្តរាយធម្មជាតិ នឹងជះឥទ្ធិពលខ្លាំងលើកូរ៉េខាងជើង ដោយសារតែប្រទេសនេះ មានហេដ្ឋារចនាសម្ព័ន្ធអន់ខ្សោយ។

(រូបថត៖ AFP)

ប៉ុន្តែសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បានចុះផ្សាយថា “ការផ្តោតសំខាន់របស់កូរ៉េខាងជើងពេលនេះ គឺត្រូវធានាអំពីសុវត្ថិភាពនៃផ្ទាំងរូបភាពរបស់មេដឹកនាំខ្លួន ក៏ដូចជារូបសំណាក ផ្ទាំងគំនូរ និងវិមានផ្សេងៗទៀតរបស់មេដឹកនាំកូរ៉េខាងជើងផងដែរ”។

ទីក្រុងព្យុងយ៉ាង បានការពារយ៉ាងមុតមាំនិងផ្តោតសំខាន់ជាទីបំផុត ពេលនិយាយអំពីរូបភាពនៃគ្រួសារត្រកូល គីម ដែលកំពុងកាន់អំណាច។

(រូបថត៖ KCTV)

រូបសំណាកឪពុក និងជីតារបស់មេដឹកនាំបច្ចុប្បន្ន គីម ជុងអ៊ុន គឺមាននៅសព្វទីកន្លែង ដោយតុបតែងគ្រប់គេហដ្ឋាន និងការិយាល័យនៅក្នុងប្រទេស។

គួរបញ្ជាក់ថា ក្រៅពីគ្រោះធម្មជាតិ កូរ៉េខាងជើងក៏ទទួលរងនូវគ្រោះទុរ្ភិក្សជាប្រចាំផងដែរ ដោយបើយោងតាមការប៉ាន់ស្មាន មានមនុស្សរាប់លាននាក់បានស្លាប់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ គីម ជុងអ៊ុន ប្រើយុទ្ធសាស្រ្តអធិរាជចិន សង់ ៨ភូមិគ្រឹះ បន្លំភ្នែកសត្រូវ លួចធ្វើឃាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម