ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វ៉ាដាច់ អាល្លឺម៉ង់ ឡើងលេខ៥ ជាមហាអំណាចសេដ្ឋកិច្ចពិភពលោក
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារទី២២ខែសីហាថា រុស្ស៊ីបានទម្លាក់អាល្លឺម៉ង់ ក្លាយខ្លួនទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំ របស់ពិភពលោកនៅឆ្នាំ២០២២ ដោយផ្អែកលើយុគភាពនៃអំណាចទិញ (PPP) បើទោះបីជាមានការដាក់ទណ្ឌកម្ម និងការព្យាករពីការដួលរលំដោយបស្ចិមប្រទេសក៏ដោយ។

យោងតាមការប៉ាន់ប្រមាណដោយផ្អែកលើទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី មានចំនួន ៥.៥១ទ្រីលានដុល្លារក្នុងលក្ខខណ្ឌ PPP នៅចុងឆ្នាំមុន។ របាយការណ៍បានកត់សម្គាល់ថា តួលេខនេះគឺធំជាងការប៉ាន់ស្មានផ្លូវការរហូតដល់ទៅ ៣៨%ឯណោះ ពោលគឺប៉ាន់ស្មានត្រឹម ៣.៩៩៣ ទ្រីលានដុល្លារប៉ុណ្ណោះ។
ថ្លែងនៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រនិងគម្រោងជាតិ លោក ពូទីន បានកត់សម្គាល់ថា រឿងនេះកើតឡើង បើទោះបីជាមានការព្យាករទុទិដ្ឋិនិយម ពីសំណាក់អ្នកជំនាញមួយចំនួន ជាពិសេសអ្នកជំនាញបស្ចិមប្រទេសក៏ដោយ។ លោកបញ្ជាក់ថា ការវាយតម្លៃដែលបង្ហាញថា រុស្ស៊ីបានវ៉ាដាច់ប្រទេសអាល្លឺម៉ង់ ក្នុងលក្ខខណ្ឌនៃ PPP គឺច្បាស់ណាស់។
ថ្មីៗនេះ ទាំង IMF និងធនាគារពិភពលោក សុទ្ធតែបានបង្កើនការព្យាកររបស់ពួកគេ សម្រាប់សេដ្ឋកិច្ចរុស្ស៊ីដោយនិយាយថា ថ្វីបើមានទណ្ឌកម្មក៏ដោយ GDP រុស្ស៊ីនឹងបន្តកើនឡើង ព្រោះតែពាណិជ្ជកម្មរឹងមាំ និងផលិតកម្មឧស្សាហកម្ម ក៏ដូចជាប្រាក់ចំណូលថាមពលខ្ពស់ជាងការរំពឹងទុកផងដែរ។
លើសពីនេះ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានព្យាករថា នៅឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរុស្ស៊ី ក៏នឹងវ៉ាដាច់បណ្តាប្រទេសអភិវឌ្ឍទៀតផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន៖ ណាតូ អាចពង្រីកផែនការនៅអាស៊ី ដើម្បីបម្រើតម្រូវការ របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


