ព័ត៌មានអន្ដរជាតិ
ឃាត់ខ្លួនមនុស្ស ២ នាក់ ពាក់ព័ន្ធការជួញដូរក្រលៀននៅ ទីក្រុងហាណូយ
កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ប៉ូលិសប្រកាសថា ចាប់បានឈ្មួញជួញដូរក្រលៀនមនុស្ស ២ នាក់ ពេលនេះកំពុងឃុំឃាំង រង់ចាំការស៊ើបអង្កេតបន្ត ។

អ្នកទាំងពីរមានឈ្មោះថា N.V.C. អាយុ ៤៣ ឆ្នាំ រស់នៅខេត្ត Phu Tho ភាគខាងជើង និង N.T.P. អាយុ ៣៥ ឆ្នាំជាអ្នករស់នៅទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាមដូចគ្នា ។
លទ្ធផលស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកទាំងពីរស្គាល់គ្នានៅមន្ទីរពេទ្យ Viet Duc ក្នុងទីក្រុងហាណូយកាលពីឆ្នាំ ២០២១ ហើយបានរក្សាទំនាក់ទំនងគ្នារហូតមកដល់ឥលូវ ។

នៅដើមឆ្នាំនេះ ពួកគេបានរួមដៃគ្នាជួញដូរក្រលៀនមនុស្ស ដើម្បីរកលុយ ព្រោះឃើញថាមានមនុស្សជាច្រើននៅលើ Facebook ត្រូវការទិញ និងលក់ក្រលៀន ។
ក្រោយមកមានបុគ្គលម្នាក់ឈ្មោះ H. អាយុ ៣៣ ឆ្នាំ រស់នៅ Phu Tho ចង់លក់ក្រលៀនរបស់គាត់ ទើបពួកគេទាក់ទងទៅចរចាតម្លៃ ។ លោក N.T.P. បានណែនាំលោក H. ឱ្យទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ Viet Duc ហើយឲ្យតម្លៃក្រលៀននោះ ១៧ ៦៦៦ ដុល្លារ ខណៈអ្នកទិញយល់ព្រមឲ្យតម្លៃដល់ទៅ ៤២ ០៦៣ ដុល្លារ ឯណោះ ។
N.V.C. និង N.T.P. បានរ៉ាប់រងលើការពិនិត្យសុខភាព និងការរស់នៅរបស់ H. រហូតដល់ H. វះកាត់យកក្រលៀនចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ។

បន្ទាប់ពីកាត់ការចំណាយរួចរាល់ N.V.C. បានផ្ទេរប្រាក់ ១៧ ៦៦៦ ដុល្លារទៅឲ្យ H. និង ១១ ៥៣៧ ដុល្លារ ទៅឲ្យ N.T.P. ដែលនៅសល់ប៉ុន្មានជារបស់ខ្លួន ។
ពេលនេះនគរបាលស្រុក Hoan Kiem កំពុងបំពេញនីតិវិធី ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ ព្រោះជាបទល្មើសដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត យោងតាមក្រមព្រហ្មទណ្ឌវៀតណាម ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វៀតណាម ចាប់ខ្លួនមេជួញដូរក្រលៀនខុសច្បាប់ ត្រៀមផ្តន្ទាទោសជាប់គុកមួយជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


