ព័ត៌មានអន្ដរជាតិ
អ្នកគ្រូនៅ ឥណ្ឌា បញ្ជាឲ្យកូនសិស្សទះកំផ្លៀងមិត្តរួមថ្នាក់ដែលកាន់សាសនាឥស្លាម
អាជ្ញាធរក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា បានបិទសាលារៀនមួយកន្លែង បន្ទាប់ពីគ្រូបង្រៀនរបស់ខ្លួនបញ្ជាឲ្យសិស្សទះកំផ្លៀងមិត្តរួមថ្នាក់ដែលកាន់សាសនាឥស្លាម ។

ក្រុមមន្ត្រីបាននិយាយថា សាលា Neha ត្រូវបិទ ដោយសារតែមិនបំពេញតាមវិន័យរបស់នាយកដ្ឋានអប់រំ ។ ចំណែកឯសិស្សទាំងអស់ត្រូវផ្លាស់ទៅសាលារដ្ឋាភិបាល ឬសាលាផ្សេងទៀតដែលនៅជិតនោះ ខណៈអ្នកគ្រូឈ្មោះ Tripta Tyagi បានប្រាប់ទូរទស្សន៍ NDTV ថា អ្នកគ្រូមិនខ្មាសនឹងទង្វើរបស់ខ្លួននោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឪពុករបស់ក្មេងប្រុសរងគ្រោះក៏បានរាយការណ៍ប្រាប់ប៉ូលិសហើយផងដែរ ប៉ុន្តែគាត់មិនដាក់ពាក្យបណ្ដឹងឡើយ ។ បើតាមគ្រួសាររបស់ក្មេងប្រុសអាយុ ៧ ឆ្នាំរូបនេះបានឲ្យដឹងថា អ្នកគ្រូបានបញ្ជាកូនសិស្សទះកំផ្លៀងកូនគាត់ គឺគ្រាន់តែធ្វើតារាងលេខគុណខុសប៉ុណ្ណោះ ។
សម្រាប់ករណីខាងលើ ប៉ូលិសក៏បានកសាងសំណុំរឿងប្រឆាំងនឹងអ្នកគ្រូ Tripta Tyagi រួចហើយផងដែរ ប៉ុន្តែមិនទាន់ចាប់ខ្លួននៅឡើយទេ ព្រោះការចោទប្រកាន់នេះ អាចនៅក្រៅឃុំបាន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ឥណ្ឌា កាត់ទោសជនល្មើស២នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយរំលោភនិងសម្លាប់ក្មេងស្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


