ព័ត៌មានអន្ដរជាតិ
ឥណ្ឌា កាត់ទោសជនល្មើស២នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយរំលោភនិងសម្លាប់ក្មេងស្រី
បុរសជនជាតិឥណ្ឌាពីរនាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទរំលោភនិងធ្វើបាបក្មេងស្រីជំទង់ពីរនាក់។ សាកសពរបស់ពួកគេប្រទះឃើញព្យួរកពីដើមឈើក្នុងរដ្ឋ Uttar Pradesh កាលពីខែកញ្ញាឆ្នាំមុន។
នៅថ្ងៃសុក្រទី១១ ខែសីហា តុលាការការពារកុមារពីការរំលោភបំពានផ្លូវភេទរបស់ប្រទេសឥណ្ឌាបានសន្និដ្ឋានថា បុរសទាំងពីរនាក់មានពិរុទ្ធពីបទឧក្រិដ្ឋកម្មរំលោភបំពានផ្លូវភេទដែលបានប្រព្រឹត្តកាលពីថ្ងៃទី ១៤ខែកញ្ញាឆ្នាំមុន។
ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅក្នុងទីក្រុង Lakhimpur ដែលក្មេងស្រីអាយុ ១៥ និង ១៧ឆ្នាំត្រូវបានគេចាប់ពង្រត់ចេញពីផ្ទះរបស់ពួកគេ។ អំពើឃោរឃៅរួមមានការរំលោភផ្លូវភេទរាប់ម៉ោងតាមពីក្រោយដោយការច្របាច់កនោះ បានបញ្ចប់ដោយសាកសពក្មេងស្រីត្រូវបានព្យួរពីដើមឈើក្នុងចម្ការអំពៅ។

សាកសពរបស់ពួកគេត្រូវបានគេរកឃើញនៅព្រឹកបន្ទាប់ ដែលនាំឲ្យមានការតវ៉ាជាសាធារណៈយ៉ាងខ្លាំង។ ការស៊ើបអង្កេតរបស់ប៉ូលិសមានជាប់ពាក់ព័ន្ធនឹងជនសង្ស័យ៦នាក់ក្នុងអ្វីដែលត្រូវបានគេកំណត់ថាជាឧក្រិដ្ឋកម្មរំលោភបំពានផ្លូវភេទដ៏សាហាវ។ ក្នុងនោះ ចៅក្រមបានរកឃើញថា ពួកគេមានពិរុទ្ធភាពខុសច្បាប់ជាច្រើនរាប់បញ្ចូលទាំងការចាប់ជំរិត ការរំលោភបូកលើស្ត្រីអាយុក្រោម ១៦ឆ្នាំ ឃាតកម្ម និងបង្កគ្រោះថ្នាក់ដោយស្ម័គ្រចិត្ត។ បន្ថែមពីលើការជាប់ពន្ធនាគារអស់មួយជីវិត ពួកគេក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៤៦,០០០ រូពីឥណ្ឌា ផងដែរ។
ទោះជាយ៉ាងណា មានតែជនសង្ស័យពីរនាក់ប៉ុណ្ណោះក្នុងចំណោមជនសង្ស័យទាំង៦នាក់ដែលកំពុងជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៤ ខែសីហា ជនសង្ស័យពីរនាក់ផ្សេងទៀតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និងត្រូវបានពិន័យជាប្រាក់ចំនួន ៥,០០០ រូពីឥណ្ឌា សម្រាប់ការបំផ្លាញភស្តុតាងនៅក្នុងសំណុំរឿងរំលោភបំពានផ្លូវភេទនេះ។ ជនសង្ស័យពីរនាក់ដែលនៅសេសសល់ត្រូវប្រឈមនឹងការបន្តនីតិវិធីនៅតុលាការអនីតិជនដោយសារពួកគេមានអាយុក្រោម១៨ឆ្នាំនិង១៦ឆ្នាំរៀងខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


