ព័ត៌មានអន្ដរជាតិ
គណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី នឹងទៅបំពេញទស្សនកិច្ចនៅ កូរ៉េខាងជើង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញាថា គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងគណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Liu Guozhong នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមការប្រារព្ធទិវាបង្កើតប្រទេសនៅចុងសប្តាហ៍។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ (WPK) និងរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើង ។
បច្ចុប្បន្នគណបក្ស WPK ត្រូវបានដឹកនាំដោយលោក គីម ជុងអ៊ុន ខណៈកូរ៉េខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងពីសំណាក់ក្រុមគ្រួសាររបស់គាត់ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៤៨ មក ស្របពេលដែលប្រទេសនេះតែងតែប្រារព្ធទិវាបង្កើតរបស់ខ្លួន នៅថ្ងៃទី៩ ខែកញ្ញា ហើយនៅឆ្នាំនេះនឹងប្រារព្ធខួបលើកទី៧៥ ចាប់តាំងពីឧបទ្វីប ត្រូវបានរំដោះពីការកាន់កាប់របស់ជប៉ុន ។

កាលពីខែកក្កដា គណៈប្រតិភូទីក្រុងប៉េកាំង ដឹកនាំដោយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក Li Hongzhong ក៏បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងផងដែរ និងថែមទាំងបានចូលរួមពិធីដង្ហែក្បួនយោធារំលឹកខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូចិន ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើង ។
ក្នុងអំឡុងព្យុហយាត្រានោះ លោក Li និងរដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu ដែលកាលនោះ ក៏កំពុងបំពេញទស្សនកិច្ចទីក្រុងព្យុងយ៉ាងដែរ គឺត្រូវបានគេឃើញ កៀកស្មាជាមួយលោក គីម ពេលពួកគេទស្សនាមីស៊ីលផ្លោងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ព្រមានសងសឹកចាស់ដៃ ក្រោយអនុប្រធានាធិបតីតៃវ៉ាន់ ធ្វើ ទស្សនកិច្ច អាមេរិក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


