Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង សម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរ ទី១ របស់ខ្លួន

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានប្រកាសនៅថ្ងៃសុក្រទី៨ខែកញ្ញាថា ប្រទេសកូរ៉េខាងជើងបានសម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រដំបូងរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងកម្លាំងទ័ពជើងទឹក។

(រូបថត៖ Rodong Sinmun)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម KCNA បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានចូលរួមក្នុងពិធីសម្ពោធនេះដែរ ហើយក្នុងអំឡុងពេលនោះ លោកបានសង្កត់ធ្ងន់អំពីផែនការយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹងភាពទំនើបនៃកងកម្លាំងលើផ្ទៃទឹក និងក្រោមទឹក ហើយលោកក៏បានជំរុញឲ្យមានការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹកនាពេលអនាគតផងដែរ ។

នាវាមុជទឹកលេខ៨៤១ ត្រូវបានដាក់ឈ្មោះថា Hero Kim Kun Ok ជាឈ្មោះបុគ្គលប្រវត្តិសាស្ត្រកូរ៉េខាងជើងម្នាក់។ នាវាមុជទឹកនេះ នឹងត្រូវបានចាត់តាំងឲ្យទៅកងនាវាល្បាតដែនទឹកចន្លោះឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។

(រូបថត៖ Rodong Sinmun)

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ទេថាតើ មីស៊ីលប្រភេទណា ដែលនាវាមុជទឹកថ្មីនេះ នឹងបំពាក់មកជាមួយនោះទេ។

សូមបញ្ជាក់ថា កូរ៉េខាងជើង មានកងនាវាមុជទឹកដ៏ធំ ប៉ុន្តែមានតែនាវាមុជទឹក 8.24 Yongung ប៉ុណ្ណោះដែលអាចបាញ់មីស៊ីលបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ DW

ចុចអាន៖ វត្តមាននាវាមុជទឹកអាមេរិក នៅឧបទ្វីបកូរ៉េ ធ្វើឲ្យសង្គ្រាមនុយក្លេអ៊ែរ ជិតកើតឡើងមែនទែនហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម