ព័ត៌មានអន្ដរជាតិ
កាសែត Financial Times ៖ ចិន ប្រឆាំង អាមេរិក មិនឲ្យធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 ឆ្នាំ២០២៦
ប្រទេសចិនបានជំទាស់ទៅនឹងផែនការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស G20 របស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៦ ។ បើយោងតាមមន្ត្រីចំនួន ៤ នាក់ដែលដឹងពីបញ្ហានេះ ។

មន្ត្រី ៤ រូបនោះបានឲ្យដឹងថា មន្ត្រីចិននឹងប្រើប្រាស់កិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលីប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ ដើម្បីបញ្ចេញការប្រឆាំងចំពោះសហរដ្ឋអាមេរិក ដែលត្រូវបានគេសន្មត់ថានឹងធ្វើជាប្រធានប្តូរវេនកិច្ចប្រជុំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ នៅឆ្នាំ ២០២៦ ។
ប្រសិនបើពិតជាមានជម្លោះលើប្រទេសណានឹងក្លាយជាម្ចាស់ផ្ទះកិច្ចប្រជុំ G20 នៅឆ្នាំ ២០២៦ មែននោះ វានឹងបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងអាមេរិក ជាពិសេសលើបញ្ហាជាច្រើនដែលកំពុងត្រូវបានដាក់លើតុចរចា និងរកដំណោះស្រាយរួចទៅហើយ រួមទាំងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាដើម ។

ក្រុមមន្ត្រីបានប្រាប់កាសែត Financial Times ថា អ្នកការទូតចិនបានអំពាវនាវឲ្យកិច្ចប្រជុំកំពូល G20 ឆ្នាំនេះ កុំទទួលស្គាល់ឯកសារដែលនឹងឲ្យអាមេរិកធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមួយនេះនៅឆ្នាំ ២០២៦ ប៉ុន្តែទោះជាយ៉ាងណា បណ្តាប្រទេសលោកខាងលិច រួមទាំងចក្រភពអង់គ្លេស បានជំទាស់នឹងចំណាត់ការរបស់ចិន និងគាំទ្រការដាក់បញ្ចូលសេចក្តីថ្លែងការណ៍នោះ ។
ជំហររបស់ប្រទេសចិនបានធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះអ្នកការទូតមកពីគណៈប្រតិភូផ្សេងទៀត ហើយបានលាតត្រដាងការបែកបាក់ជាច្រើនរវាងមហាអំណាចទាំងពីរ ។ មន្ត្រីម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទឡ្ហីករណ៍របស់ចិនប្រឆាំងនឹងអាមេរិកមិនមែនជាបញ្ហាទាក់ទងនឹង G20 នោះទេ ។
គួរបញ្ជាក់ថា G20 មិនមានលេខាធិការដ្ឋានអចិន្ត្រៃយ៍នោះទេ ហើយប្រេស៊ីលនឹងកាន់តំណែងជាប្រធានប្ដូរវេននៅឆ្នាំក្រោយ ខណៈអាហ្រ្វិកខាងត្បូងនឹងធ្វើជាប្រធាននៅឆ្នាំ ២០២៥ ។ បន្ទាប់ពីនោះ រដ្ឋសមាជិកនីមួយៗនឹងរៀបចំកិច្ចប្រជុំកំពូលទៅតាមការឯកភាពគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Financial Times
ចុចអាន ៖ មុនទៅដល់ ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំ G20 តើយន្តហោះដឹកលោក បៃដិន ឈប់ចាក់សាំងនៅប្រទេសណា?
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


