ព័ត៌មានអន្ដរជាតិ
មុនទៅដល់ ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំ G20 តើយន្តហោះដឹកលោក បៃដិន ឈប់ចាក់សាំងនៅប្រទេសណា?
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអញ្ជើញទៅដល់ប្រទេសឥណ្ឌាហើយដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ខណៈយន្តហោះ Air Force One ដែលដឹកលោក បៃដិន ក៏បានឈប់ចាក់ប្រេងសាំងនៅពាក់កណ្ដាលផ្លូវផងដែរ ។

យោងតាមសេតវិមានបានឲ្យដឹងថា យន្តហោះ Air Force One ដែលដឹកលោកប្រធានាធិបតី ចូ បៃដិន បានចាកចេញពីមូលដ្ឋានទ័ពអាកាស Andrews កាលពីថ្ងៃព្រហស្បតិ៍ និងទៅដល់រដ្ឋធានីញូវដែលីកាលពីល្ងាចថ្ងៃសុក្រ ទី៨ ខែកញ្ញា បានឈប់ចាក់ប្រេងសាំងនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ។
យន្តហោះ Air Force One ដែលដឹកលោក ចូបៃដិន និងបានហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Andrews ត្រូវធ្វើដំណើរចម្ងាយ ៦,៤៨៦ គីឡូម៉ែត្រក្នុងរយៈពេល ៨ ម៉ោងដើម្បីទៅដល់មូលដ្ឋានទ័ពអាកាស Ramstein មុនហោះហើរបន្តទៅដល់រដ្ឋធានីញូវដែលីប្រទេសឥណ្ឌា ។

ទន្ទឹមនោះ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បៃដិន ទៅកាន់ប្រទេសឥណ្ឌាក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈលោកក៏នឹងទន្ទឹងរង់ចាំស្វាគមន៍សហភាពអាហ្វ្រិកជាសមាជិកភាពអចិន្ត្រៃយ៍ក្នុងប្លុកនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ២០ នេះផងដែរ ។
ចំណែកពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 ដែលរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះរៀបចំ ក៏បានដាក់ពង្រាយកម្លាំងប៉ូលិសប្រមាណ ៨ ម៉ឺននាក់សម្រាប់ការការពារសន្តិសុខសុវត្ថិភាព ខណៈតំបន់ជុំវិញវិមានប្រវត្តិសាស្ត្រ India Gate ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញត្រូវបានបិទផងដែរ ។
គួរបញ្ជាក់ថា សម្រាប់ជំនួបកំពូលលើកនេះ ប្លុក G20 បានផ្តោតកិច្ចពិភាក្សាលើការផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍពីស្ថាប័នពហុភាគី, កំណែទម្រង់ស្ថាបត្យកម្មបំណុលអន្តរជាតិ, បទប្បញ្ញត្តិស្តីពីរូបិយប័ណ្ណឌីជីថល និងផលប៉ះពាល់នៃភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយលើសន្តិសុខស្បៀង និងថាមពល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Economic Times
ចុចអាន ៖ តើមេដឹកនាំណាខ្លះចូលរួម និងអវត្តមាន ក្នុងកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


