Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះរញ្ជួយដីសាហាវៗ វាយប្រហារពិភពលោក ក្នុងរយៈពេល២៥ឆ្នាំ មកនេះ

បានផុស

នៅ

គ្រោះរញ្ជួយដីដែលវាយប្រហារប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រទី៨ខែកញ្ញា បានសម្លាប់មនុស្សជាង២០០០នាក់ ហើយតួលេខអ្នកស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងតស៊ូទៅឲ្យដល់តំបន់ជនបទ និងតំបន់ភ្នំមួយចំនួន។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកដំបូងទេ ដែលពិភពលោក ជួបគ្រោះរញ្ជួយដីកាចសាហាវបែបនេះ។

(រូបថត៖ AFP)

ខាង​ក្រោម​​គឺ​ជា​ការ​រញ្ជួយ​ដី​​ ដែលសម្លាប់មនុស្សច្រើនបំផុត ​ក្នុង​រយៈ​ពេល២៥​ឆ្នាំ​កន្លង​មក​នេះ៖

ថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសម៉ារ៉ុក៖ ការរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ សម្លាប់មនុស្សជាង២០០០នាក់។

ថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសតួកគី និងស៊ីរី៖ ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ សម្លាប់មនុស្សជាង២១៦០០នាក់។

ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៥ ប្រទេសនេប៉ាល់៖ មនុស្សជាង ៨៨០០នាក់ ត្រូវបានសម្លាប់ដោយការរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ។

ថ្ងៃទី១១ខែមីនា ឆ្នាំ២០១១ ប្រទេសជប៉ុន៖ ការរញ្ជួយដីកម្រិត ៩.0 រ៉ិចទ័រ នៅឯឆ្នេរសមុទ្រភាគឦសាន បង្កជារលកយក្សស៊ូណាមិ សម្លាប់មនុស្សជាង១៨៤០០នាក់។

ថ្ងៃទី១២ខែមករា ឆ្នាំ២០១០ ប្រទេសហៃទី៖ មនុស្សជាង ១០ម៉ឺននាក់ត្រូវបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ ប៉ុន្តែរដ្ឋាភិបាលប៉ាន់ស្មានថា មនុស្សស្លាប់អាចឈានដល់ ៣១៦ ០០០នាក់ឯណោះ។

ថ្ងៃទី១២ខែឧសភា ឆ្នាំ២០០៨ ប្រទេសចិន៖ ការរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រ បានវាយប្រហារភាគខាងកើតខេត្តស៊ីឈួន ដែលបណ្តាលឲ្យមនុស្សជាង ៨៧ ៥០០នាក់ស្លាប់។

ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០០៦ ប្រទេសឥណ្ឌូណេស៊ី៖ មនុស្សជាង ៥៧០០នាក់បានស្លាប់នៅពេលគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារកោះជ្វា។

ថ្ងៃទី៨ខែតុលាឆ្នាំ២០០៥ តំបន់កាស្មៀ៖ ការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័របានសម្លាប់មនុស្សជាង ៨០០០០ នាក់។

ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០០៤ ប្រទេសឥណ្ឌូណេស៊ី៖ ការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័រ បង្កឲ្យមានរលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា ដោយបានសម្លាប់មនុស្សប្រហែល ២៣០ ០០០នាក់នៅក្នុងប្រទេសជាច្រើន។

ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០០៣ ប្រទេសអ៊ីរ៉ង់៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ វាយប្រហារតំបន់ភាគអាគ្នេយ៍នៃប្រទេស បណ្តាលឲ្យមនុស្សជាង ២០០០០នាក់ស្លាប់។

ថ្ងៃទី២៦ខែមករា ឆ្នាំ២០០១ ប្រទេសឥណ្ឌា៖ ការរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហាររដ្ឋ Gujarat ដោយសម្លាប់មនុស្សរហូតដល់ទៅ ២០០០០នាក់។

ថ្ងៃទី១៧ខែសីហា ឆ្នាំ១៩៩៩៖ ប្រទេសតួកគី៖ ការរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហារទីក្រុង Izmit ដោយសម្លាប់មនុស្សប្រហែល ១៨ ០០០ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Guardian

ចុចអាន៖ រញ្ជួយដីខ្លាំងក្លា វាយប្រហារប្រទេសម៉ារ៉ុក ស្លាប់មនុស្សជិត ៣០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម