Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារអ៊ុយក្រែន, អាមេរិក ត្រូវសម្រុកផលិតគ្រាប់កាំភ្លើងធំឲ្យបាន ១០ម៉ឺនគ្រាប់ក្នុងមួយខែ ត្រឹមឆ្នាំ២០២៥

បានផុស

នៅ

ប្រធានផ្នែកទិញសព្វាវុធរបស់មន្ទីរបញ្ចកោណ លោក William LaPlante បាននិយាយកាលពីថ្ងៃសុក្រទី១៥ខែកញ្ញាថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅលើផ្លូវ ឈានទៅរកការផលិតគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រចំនួន ១០ម៉ឺនគ្រាប់រៀងរាល់ខែនៅឆ្នាំ២០២៥។

លោក William LaPlante (រូបថត៖ កងទ័ពជើងទឹកអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងកិច្ចពិភាក្សា ដែលរៀបចំដោយមជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មី លោក LaPlante និយាយថា “កាលពី៦ទៅ៨ខែមុន សហរដ្ឋអាមេរិក បានផលិតគ្រាប់ចំនួន១៤០០០គ្រាប់ជារៀងរាល់ខែ ប៉ុន្តែឥឡូវកំពុងផលិតបាន២៨០០០គ្រាប់ក្នុងមួយខែ។

លោក​ LaPlante សង្កត់ធ្ងន់ថា នៅឆ្នាំក្រោយ សហរដ្ឋអាមេរិកគួរតែផលិតគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្របានរហូតដល់ ៦៥០០០គ្រាប់ក្នុងមួយខែ។

(រូបថត៖ AP)

សហរដ្ឋអាមេរិក បានបង្កើនការផលិតគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រ បន្ទាប់ពីស្តុកចាប់ផ្តើមធ្លាក់ចុះ ខណៈគ្រាប់ទាំងនេះត្រូវយកចេញពីឃ្លាំងរបស់អាមេរិក ដើម្បីបញ្ជូនទៅឲ្យអ៊ុយក្រែន។

យោងតាមក្រសួងការពារជាតិអាមេរិក សហរដ្ឋអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែន នូវគ្រាប់កាំភ្លើងធំជាង ២លានគ្រាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិក ជិតបញ្ជូន មីស៊ីលរយៈចម្ងាយឆ្ងាយ បំពាក់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែនហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

មេទ័ពអាមេរិក ថា ទីក្រុងវ៉ាស៊ីនតោន ត្រូវធ្វើគ្រប់យ៉ាង ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធបើកចំហជាមួយ ចិន

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ប្រមុខណាតូ ព្រមានឲ្យលោកខាងលិច ត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលវែង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពីប្រទេសចិន​ ប្រមុខដឹកនាំកម្ពុជាផ្ញើសារ​ដល់ជនរួមជាតិ ក្រោយ​រមណីយដ្ឋានប្រាសាទកោះកេរ​ដាក់បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក គីម ជុងអ៊ុន បញ្ចប់ទស្សនកិច្ចនៅ រុស្ស៊ី ហើយត្រលប់ទៅ កូរ៉េខាងជើង វិញមិនមែនដោយដៃទទេ (មានវីដេអូ)

ព័ត៌មានជាតិ១៥ ម៉ោង មុន

​ប្រកាសផ្លូវការ​មុននេះ​! ទីបំផុត​​រមណីយដ្ឋានកោះកេរត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម