ព័ត៌មានអន្ដរជាតិ
សេចក្តីរាយការណ៍៖ អាមេរិក ជិតបញ្ជូន មីស៊ីលរយៈចម្ងាយឆ្ងាយ បំពាក់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែនហើយ
រដ្ឋបាលលោក បៃដិន ជិតអនុម័តលើការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែនហើយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក ចំនួនបួនរូប ដែលសុំមិនបញ្ចេញឈ្មោះព្រោះបញ្ហារសើប។
បន្ទាប់ពីបានឃើញភាពជោគជ័យនៃគ្រាប់បែកចង្កោមបំពាក់ជាមួយគ្រាប់កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិក កំពុងពិចារណាលើការបញ្ជូនទាំងប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ (ATACMS) ដែលអាចហោះបានចម្ងាយរហូតដល់៣០៦គីឡូម៉ែត្រ ឬប្រព័ន្ធមីស៊ីល Guided Multiple Launch Rocket System (GMLRS) បំពាក់គ្រាប់បែកចង្កោម ហោះបានចម្ងាយ៧២គីឡូម៉ែត្រផងដែរ។

បច្ចុប្បន្ន អ៊ុយក្រែនមានកាំភ្លើងធំ ១៥៥មិល្លីម៉ែត្ររយៈចម្ងាយអតិបរមា២៩គីឡូម៉ែត្រ បំពាក់ជាមួយគ្រាប់បែករហូតដល់ ៤៨គ្រាប់។ ចំពោះ ATACMS វាមានសមត្ថភាពបំពាក់គ្រាប់បែកបានរហូតដល់ទៅ៣០០គ្រាប់ ឬច្រើនជាងនេះទៅទៀត រីឯប្រព័ន្ធមីស៊ីល GMLRS អាចបំបែកបានរហូតដល់៤០៤គ្រាប់ឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ សេតវិមាន បានបដិសេធ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេលើរបាយការណ៍របស់ Reuters។
គេហទំព័រកងទ័ពអាមេរិកនិយាយថា ATACMS ត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារចូលជ្រៅលើកងកម្លាំងខ្សែទីពីររបស់សត្រូវ ហើយអាចត្រូវបានគេប្រើប្រាស់ដើម្បីវាយប្រហារមជ្ឈមណ្ឌលបញ្ជា ទីបញ្ជាការ ខែលការពារដែនអាកាស និងទីតាំងដឹកជញ្ជូនបានយ៉ាងមានប្រសិទ្ធភាព។

ទីក្រុងកៀវ បានស្នើសុំ ATACMS ម្តងហើយម្តងទៀតពីរដ្ឋបាលលោក បៃដិន ដើម្បីជួយវាយប្រហារ និងរំខានដល់បណ្តាញផ្គត់ផ្គង់ មូលដ្ឋានទ័ពអាកាស និងបណ្តាញផ្លូវដែកនៅក្នុងទឹកដីដែលរុស្ស៊ី កាន់កាប់។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា លោក និងរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានពិភាក្សាគ្នារួចហើយពាក់ព័ន្ធនឹងការដែលសហរដ្ឋអាមេរិកផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ ហើយលោកសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ មេទ័ពអាមេរិក ថា សល់ពេល ៣០ទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


