ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងបន្ថែមនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មី ១២ គ្រឿងទៀតនៅចុងឆ្នាំនេះ
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា កងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ីនឹងបន្ថែមនាវាមុជទឹកថ្មីៗចំនួន ១២ គ្រឿងទៀតនៅចុងឆ្នាំ ២០២៣ នេះ ។

ថ្លែងក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ Far East, លោក Shoigu បានលើកឡើងថា នាវាថ្មីនេះនឹងរួមបញ្ចូលទាំងប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាសែតការពារជាតិរបស់ប្រទេសជប៉ុនបានចេញផ្សាយកាលពីខែកក្កដាថា បច្ចុប្បន្នរុស្ស៊ីមាននាវាមុជទឹកចំនួន ៧២ គ្រឿង រួមទាំងនាវាដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ហើយប្រសិនបើចុងឆ្នាំនេះ រុស្ស៊ីបន្ថែមនាវាថ្មី ១២ គ្រឿងទៀតនោះ កងទ័ពជើងនឹងមាននាវាមុជទឹកសរុប ៨៤ គ្រឿង ។
គួរបញ្ជាក់ថា ការប្រកាសបន្ថែមនាវាមុជទឹកថ្មីនេះក៏កើតមានឡើង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយលោក គីម ក៏ទំនងជានឹងទៅទស្សនាកងនាវាចរប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹករុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


