ព័ត៌មានអន្ដរជាតិ
លោក Wang Yi ទៅដល់រុស្ស៊ី ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ ជាពិសេសសង្គ្រាមនៅ អ៊ុយក្រែន
អ្នកការទូតកំពូលរបស់ចិន លោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ខណៈសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ គឺទីក្រុងប៉េកាំង កំពុងរងការចោទប្រកាន់ថា បានគាំទ្ររុស្ស៊ីដោយប្រយោលចំពោះសង្គ្រាមនៅអ៊ុយក្រែន ទោះមានការបដិសេធក៏ដោយ។
បន្ទាប់ពីជំនួបកាលពីថ្ងៃចន្ទ រវាងលោក Wang និងសមភាគី Sergei Lavrov, ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាលម្អិតអំពីស្ថានភាពនៅអ៊ុយក្រែន ហើយបានកត់សម្គាល់ពីភាពឥតប្រយោជន៍នៃការប៉ុនប៉ងដោះស្រាយវិបត្តិ ដោយមិនគិតពីរុស្ស៊ី។
ស្របពេលជាមួយគ្នានោះ យោងតាមក្រសួងការបរទេសចិនបានឲ្យដឹងថា លោក Wang នឹងស្ថិតនៅក្នុងប្រទេសរុស្ស៊ីរយៈពេល៤ថ្ងៃសម្រាប់ ការពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រ។
រឿងនេះកើតឡើង បន្ទាប់ពីលោក ពូទីន ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចំពេលអាមេរិក បារម្ភថា អ្នកទាំងពីរ អាចនឹងឈានដល់កិច្ចព្រមព្រៀងអាវុធមួយ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក Wang ក៏នឹងត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗផងដែរ។
កាលពីដើមខែនេះ លោក ពូទីន និយាយថា គាត់នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណានោះទេ។ អ្នកសង្កេតការណ៍ខ្លះជឿថា គាត់ទំនងជា ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនៅខែក្រោយ។
លោក ពូទីន មិនបានធ្វើដំណើរទៅក្រៅប្រទេសឡើយ ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាចាប់ខ្លួនក្នុងខែមីនាពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ គាត់បានចេញដំណើរទៅកាន់ទឹកដីបរទេសលើកចុងក្រោយ កាលពីខែធ្នូឆ្នាំ២០២២ នៅពេលគាត់បំពេញទស្សនកិច្ចប្រទេសបេឡារុស និងកៀហ្ស៊ីស៊ីស្ថាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វិមានក្រឹមឡាំង បញ្ជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាអ្វីទេ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


