ព័ត៌មានអន្ដរជាតិ
បាតុករលីប៊ី ដុតផ្ទះអភិបាលក្រុង ព្រោះកំហឹងពុះកញ្ជ្រោលរឿងទឹកជំនន់
ផ្ទះរបស់អភិបាលក្រុង Derna ត្រូវបានដុតបំផ្លាញ ខណៈបាតុករលីបីរាប់រយនាក់ ទាមទារឲ្យមានចម្លើយចំពោះគ្រោះទឹកជំនន់ដ៏មហន្តរាយកាលពីសប្តាហ៍មុន។

បាតុករបានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃអង្គារទី១៩ខែកញ្ញា នៅឯវិហារឥស្លាម Sahaba ខណៈមនុស្សជាច្រើន នាំគ្នាស្រែកទាមទារឲ្យបណ្តេញមន្ត្រីកំពូលនៅក្នុងរដ្ឋាភិបាលភាគខាងកើតប្រទេសលីប៊ី ចេញពីតំណែង។
សេវាអ៊ីនធឺណិត និងទូរស័ព្ទក៏ត្រូវបិទផងដែរ ហើយអ្នកកាសែតត្រូវបានបញ្ជាឲ្យចាកចេញ នៅក្នុងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ។
ផ្ទះរបស់អភិបាលក្រុង Derna លោក Abdulmenam al-Ghaithi បានក្លាយជាចំណុចក្តៅសម្រាប់កំហឹងរបស់ប្រជាជន។ បាតុករនិយាយថា មន្ត្រីមិនបានជូនដំណឹងដល់ពួកគេគ្រប់គ្រាន់ឡើយ អំពីកម្រិតភ្លៀងធ្លាក់ធ្ងន់ធ្ងរ។ ពួកគេក៏ត្រូវបានប្រាប់ឲ្យស្នាក់នៅផ្ទះ កុំចេញទៅណាផងដែរ។

គិតត្រឹមពេលនេះ មនុស្សជាង១០០០០នាក់ កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទំនប់វារីអគ្គិសនីចាស់និងខូចចំនួនពីរ បានបាក់ ជន់លិចទីក្រុង។
ទោះបីជាប្រភពជាច្រើនបានបង្ហាញតួលេខមនុស្សស្លាប់ខុសៗគ្នាក៏ដោយ ប៉ុន្តែអង្គការសហប្រជាជាតិ និយាយថា ខ្លួនបានកត់ត្រាការស្លាប់មនុស្សជិត៤០០០នាក់។
បច្ចុប្បន្ន UN និយាយថា ក្រុមមួយក្នុងចំណោមក្រុមជាច្រើនរបស់ខ្លួន ត្រូវបានបដិសេធ អនុញ្ញាតឲ្យចូលទីក្រុង Derna៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លីប៊ី និង UN ទាស់គ្នា រឿងតួលេខអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


