ព័ត៌មានអន្ដរជាតិ
លីប៊ី និង UN ទាស់គ្នា រឿងតួលេខអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់
យោងតាមរបាយការណ៍ដែលធ្វើបច្ចុប្បន្នភាពកាលពីព្រឹកថ្ងៃអាទិត្យទី១៧ខែកញ្ញា ដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បង្ហាញថា ពេលនេះ UN បានកែតម្រូវតួលេខមនុស្សស្លាប់ ក្នុងគ្រោះទឹកជំនន់នៅប្រទេសលីប៊ី ហើយ។
យោងតាមប្រភពពីអង្គការសុខភាពពិភពលោក (WHO), ពេលនេះ UN បញ្ជាក់ថា មនុស្សយ៉ាងតិច ៣៩៥៨នាក់ បានបាត់បង់ជីវិតនៅទូទាំងប្រទេសលីប៊ី ដោយសារទឹកជំនន់ ខណៈមនុស្សជាង៩០០០នាក់កំពុងបាត់ខ្លួន។
ក្នុងរបាយការណ៍ដំបូងកាលពីថ្ងៃសៅរ៍ទី១៦ខែកញ្ញា, OCHA និយាយថា មនុស្សយ៉ាងតិច១១៣០០នាក់បានស្លាប់នៅក្នុងទីក្រុង Derna ប្រទេសលីប៊ី ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ខណៈតួលេខនេះ ត្រូវបាន OCHA ដកស្រង់យកពីអឌ្ឍចន្ទក្រហមលីប៊ី។
លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការ UN បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា “យើងនឹងសម្រេចយកតួលេខចុងក្រោយដែលទើបតែផ្ទៀងផ្ទាត់ដោយ WHO ជាតួលេខផ្លូវការ”។
ដោយឡែក សង្គមអឌ្ឍចន្ទក្រហមលីប៊ីបានជំទាស់ ដោយប្រាប់ CNN នៅព្រឹកថ្ងៃអាទិត្យថា ខ្លួនមិនដែលផ្តល់តួលេខអ្នកស្លាប់ខ្ពស់បែបនេះ ដល់ UN ទេ។
នៅពេលសួរថាតើធ្វើហេតុអ្វីបានជា UN លើកឡើងពីចំនួនអ្នកស្លាប់ដោយមិនត្រឹមត្រូវ លោក Haq និយាយថា “នៅក្នុងសោកនាដកម្មផ្សេងៗគ្នាជាច្រើន យើងតែងតែកែប្រែតួលេខ ដូច្នេះវាជាអ្វីដែលកំពុងកើតឡើងនៅទីនេះ។ ចំនួនអ្នកស្លាប់មិនច្បាស់លាស់ វាអាចឡើងចុះ”។
គួរបញ្ជាក់ថា ទីក្រុង Derna ដែលជាចំណុចកណ្តាលនៃគ្រោះទឹកជំនន់អំឡុងពេលព្យុះ Daniel គឺត្រូវបានហែកច្រៀកជាពីរ បន្ទាប់ពីទឹកជំនន់វាយប្រហារសង្កាត់ទាំងមូលកាលពីសប្តាហ៍មុន។ ទីក្រុងនេះមានប្រជាជនប្រហែល ១០ម៉ឺននាក់ មុនពេលសោកនាដកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ UN អំពាវនាវសុំទឹកប្រាក់ជាបន្ទាន់ យកទៅជួយជនរងគ្រោះ ដោយទឹកជំនន់នៅ លីប៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


