ព័ត៌មានអន្ដរជាតិ
ទីក្រុងដែលរងគ្រោះដោយទឹកជំនន់នៅ លីប៊ី មួយថ្ងៃរកឃើញសាកសព ២៤៥ នាក់
រដ្ឋាភិបាលរួបរួមលីប៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមរុករក និងជួយសង្គ្រោះបានរកឃើញសាកសពចំនួន ២៤៥ នាក់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះពីទីក្រុង Derna ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ។

ថ្លែងទៅកាន់សារព័ត៌មាន Anadolu លោក Malik Marseet អ្នកនាំពាក្យនៃមជ្ឈមណ្ឌលជំនួយ និងវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់លីប៊ីបាននិយាយថា សាកសពត្រូវបានរកឃើញនៅទីតាំងឆ្នេរសមុទ្រជាច្រើនក្នុងទីក្រុង Derna ខណៈប្រតិបត្តិការស្វែងរកក៏កំពុងបន្តនៅក្នុងតំបន់ឆ្នេរទាំងអស់នៃទីក្រុង Derna រួមទាំងនៅតំបន់ជ្រលងភ្នំ និងនៅក្នុងទឹកសមុទ្រផងដែរ ។
ព្យុះ “Daniel” បង្កឲ្យមានការបំផ្លិចបំផ្លាញនៅប្រទេសមេឌីទែរ៉ាណេកណ្ដាល និងបានវាយប្រហារភាគខាងកើតប្រទេសលីប៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ដែលនាំឲ្យមានទឹកជំនន់នៅក្នុងទីក្រុងជាច្រើន រួមមាន Benghazi, Bayda, Al Marj, Suse, និង Derna ដែលបណ្តាលឲ្យស្លាប់មនុស្ស និងបាត់ខ្លួនជាច្រើននាក់ ។

បន្ទាប់ពីទឹកជំនន់នោះហើយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរួបរួមជាតិលោក Abdulhamid Dbeibeh បានប្រកាសកាន់ទុក្ខរយៈពេល ៣ ថ្ងៃកាលពីថ្ងៃទី១១ ខែកញ្ញា ហើយក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីក៏បានអំពាវនាវរកជំនួយមនុស្សធម៌ពីប្រទេសជាបងប្អូន និងស្ថាប័នអន្តរជាតិផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមរយៈវីដេអូ លោក Tarik Jasarevic អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ទឹកជំនន់នៅក្នុងប្រទេសលីប៊ីបានបណ្តាលឲ្យមនុស្សស្លាប់ជិត ៤,០០០ នាក់ ខណៈមនុស្សពី ៨,០០០ ទៅ ៩,០០០ នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ឧបនាយករដ្ឋមន្ត្រី ថៃ ប្រាប់ពីតំណែងដែលលោក ថាក់ស៊ីន អាចកាន់កាប់ក្នុងជួររដ្ឋាភិបាលថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


