ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងប្រកាសជំនួយយោធា ៣២៥លានដុល្លារ ឲ្យអ៊ុយក្រែន អំឡុងពេលលោក ហ្សេលេនស្គី ធ្វើទស្សនកិច្ចទីក្រុង វ៉ាស៊ីនតោន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងប្រកាសកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ៣២៥ លានដុល្លារសម្រាប់អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ទី២១ខែកញ្ញា (ពេលវេលានៅអាមេរិក) ចំពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វូឡូឌីមៀរ ហ្សេលេនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះនិយាយថា កញ្ចប់ជំនួយសព្វាវុធនេះ នឹងរួមបញ្ចូលទាំងគ្រាប់បែកចង្កោមឈុតទីពីរ ដែលបាញ់ដោយកាំភ្លើងធំ Howitzer ១៥៥មិល្លីម៉ែត្រផងដែរ។
មន្ត្រីដដែលបន្តថា ជំនួយសព្វាវុធថ្មីផ្សេងទៀតសម្រាប់អ៊ុយក្រែន ក៏នឹងត្រូវប្រកាសនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងលោក បៃដិន ជាមួយលោក ហ្សេលេនស្គី ផងដែរ។

លោក ហ្សេលេនស្គី គ្រោងទៅបំពេញទស្សនកិច្ចវិមាន Capitol Hill នៅព្រឹកថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក )ដើម្បីជួបជាមួយសមាជិកសភា មុនពិភាក្សានៅសេតវិមាន ជាមួយលោក បៃដិន នាល្ងាចថ្ងៃដដែល។
សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានបញ្ជូនជំនួយសន្តិសុខក្នុងទំហំទឹកប្រាក់ជាង៤០ពាន់លានដុល្លាររួចទៅហើយ ឲ្យទីក្រុងកៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី ថា លោក Zelensky ទៅ អាមេរិក ដើម្បីសុំលុយពីលោកខាងលិច
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង