ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោក Zelensky ទៅ អាមេរិក ដើម្បីសុំលុយពីលោកខាងលិច
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងថា ការធ្វើដំណើររបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទៅកាន់សហរដ្ឋអាមេរិក គឺដើម្បីសុំលុយ និងអាវុធថ្មីៗពីលោកខាងលិច ។

អ្នកការទូតរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ឥឡូវនេះលោក Zelensky កំពុងស្ថិតនៅសហរដ្ឋអាមេរិក ហើយច្បាស់ណាស់ថា ជំនួបរវាងប្រធានាធិបតីអ៊ុយក្រែនរូបនេះជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden, លោក Zelensky នឹងអង្វរសុំបងធំអាមេរិកនូវអាវុធ ក៏ដូចជាលុយជាដើម ។
បច្ចុប្បន្នលោក Zelensky កំពុងស្ថិតក្នុងទីក្រុងញូវយ៉កដើម្បីចូលរួមសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ ហើយប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏គ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតផងដែរ ។

ក្នុងការបង្ហាញខ្លួនដោយផ្ទាល់លើកដំបូងនៅឯមហាសន្និបាត ចាប់តាំងពីប្រទេសត្រូវរុស្ស៊ីបើកប្រតិបត្តិការសឹកមក លោក Zelensky បានព្រមានថា រុស្ស៊ីកំពុងប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពល ជាពិសេសព្យាយាមប្រែក្លាយអ៊ុយក្រែនទៅជាអាវុធប្រឆាំងនឹងពិភពលោក ហើយជាលទ្ធផលពិភពលោកទាំងមូលនឹងត្រូវរងទុក្ខ ។
ទន្ទឹមនោះ ការថ្លែងផ្ទាល់របស់លោក Zelensky គឺស្របគ្នាទៅនឹងការលើកឡើងរបស់លោក Biden ដែលបានជំរុញដល់មេដឹកនាំពិភពលោកឲ្យរក្សាជំហររឹងមាំគាំទ្ររដ្ឋាភិបាលទីក្រុងកៀវ ខណៈនៅក្នុងសម័យប្រជុំមហាសន្និបាតកាលពីឆ្នាំមុនប្រធានាធិបតីអ៊ុយក្រែនរូបនេះបានផ្តល់សារតាមរយៈវីដេអូប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ មហាសន្និបាត UN ថ្ងៃទី១៖ មេដឹកនាំពិភពលោក ចេញការព្រមានខ្លាំងៗ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


