Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បិទការនាំចេញប្រេងសាំង និងម៉ាស៊ូតបណ្តោះអាសន្ន ដើម្បីរក្សា​ទីផ្សារក្នុងប្រទេស

បានផុស

នៅ

រុស្ស៊ីបានបញ្ចាក់កាលពីថ្ងៃព្រហស្បតិ៍ថា នឹងហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតទៅកាន់ប្រទេសទាំងអស់ លើកលែងតែអតីតរដ្ឋចំនួន ៤ របស់សហភាពសូវៀតប៉ុណ្ណោះ ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការរឹតបន្តឹង​នេះ ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងនៅក្នុងប្រទេស ស្របពេលតម្លៃប្រេង​ឥន្ធនៈ និងប្រេងម៉ាស៊ូតក្នុងប្រទេសរុស្ស៊ីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមជាមួយកត្តាបាត់បង់តម្លៃ​នៃរូបិយប័ណ្ណរុស្ស៊ីធៀបនឹងប្រាក់ដុល្លារអាមេរិកផងដែរ ។

ដោយឡែក ប្រទេសទាំង ៤ ដែលរុស្ស៊ីមិនបានហាមឃាត់ការនាំចេញប្រេង រួមមាន បេឡារុស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន ។

ខណៈរយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រុស្ស៊ី​បាន​ជួបប្រទះ​ការ​ខ្វះខាត​ប្រេងសាំង និង​ម៉ាស៊ូត តម្លៃ​ប្រេង​លក់​ដុំ​បាន​កើន​ឡើង បើ​ទោះ​ជា​តម្លៃ​លក់​រាយ​ត្រូវ​បាន​កំណត់​ដើម្បី​ព្យាយាម​ទប់​ស្កាត់​​ស្រប​តាម​អតិផរណា​ផ្លូវការ​ក៏ដោយ ។

បើយោងតាមពាណិជ្ជករ និងទិន្នន័យ LSEG បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញប្រេងម៉ាស៊ូត និងប្រេងតាមសមុទ្រជិត ៣០ ភាគរយ មកនៅត្រឹមប្រហែល ១.៨៧ លានតោនប៉ុណ្ណោះក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងខែសីហាកន្លងទៅ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព៖​ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ទេសរដ្ឋមន្រ្តី លី ធុជ ៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ២៤ នាទី មុន

ផ្អាក​អាជីវកម្ម អាហារដ្ឋាន​បណ្ដោះអាសន្នក្នុងរាជធានីភ្នំពេញ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​បាក់​ឌុប រយៈពេល​២​ថ្ងៃ

ព័ត៌មានជាតិ២៩ នាទី មុន

សមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួន១៤៥រូប ត្រូវបានតែងតាំងជាផ្លូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រជុំបើកបេសកកម្មលើកទី១១ គាំទ្រគម្រោងកែលម្អការអប់រំឧត្តមសិក្សា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត តូច ប៉ូលីវ៉ា បើកវេទិកាដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ

Sokha Hotels

ព័ត៌មានពេញនិយម