ព័ត៌មានអន្ដរជាតិ
ខែក្រោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នឹងទៅបំពេញទស្សនកិច្ចនៅ កូរ៉េខាងជើង
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នឹងធ្វើទស្សនកិច្ចប្រទេសកូរ៉េខាងជើងនៅខែក្រោយ បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រមួយរវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងខែកញ្ញា។

អ្នកការទូតកំពូលរុស្ស៊ីរូបនេះ បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទកាសែត នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ទី២៣ខែកញ្ញាថា លោកនឹងទៅរដ្ឋធានីព្យុងយ៉ាងក្នុងខែតុលា ខណៈដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី កាលពីដើមខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទាំងពីរ ក្នុងរយៈពេលប្រហែល៤ឆ្នាំ។
យ៉ាងណាមិញ សហរដ្ឋអាមេរិកនិយាយថា ការផ្គត់ផ្គង់អាវុធរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជួយដល់សកម្មភាពយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ទំនងជាប្រធានបទសំខាន់នៃកិច្ចចរចានោះ។
ក្រោយមក លោក ពូទីន បានទទួលការអញ្ជើញរបស់លោក គីម ឲ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងវិញម្តង ដូច្នេះហើយ នេះអាចជារបៀបវារៈសម្រាប់ដំណើររបស់លោក Lavrov៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ លោក Lavrov ថា សង្គ្រាម រវាងរុស្ស៊ី និងបស្ចិមប្រទេស ជិតក្លាយជាការពិតហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


